2022/08/11 at 6:47 AM
Banner Top
ទាល់ពេក! ប៊ុត សីហា អតីតតារាចម្រៀងផលិតកម្មហង្សមាស ដាច់ចិត្តសុំជំនួយពី លោកស្រី ទ្រី ដាណា ជាបន្ទាន់

កម្សាន្ត៖ លោក ប៊ុត សីហា ជាអតីតបេក្ខភាពរបស់ផលិតកម្មហង្សមាស ដោយសារតែរឿងអាស្រូវការប្រើប្រាស់គ្រឿងញៀន និងមិនគោរពពេលវាលាធ្វើការ លោកត្រូវខាងផលិតកម្មផ្អាកកុងត្រានិងបញ្ចប់ការងារផ្សេងៗទៀតជាមួយក្រុមហ៊ុន។

យ៉ាងណាមិញ លោកក៏ធ្លាប់មានឈ្មោះបោះសំលេងខ្លាំងមិនធម្មតា តាមរយះបទចំរៀងល្បីៗជាច្រើន តែដោយសារការផ្ទុះរឿងអាស្រូវនាពេលកន្លង បានធ្វើឲ្យប្រជាប្រិយភាពរបស់លោក ហាក់បាត់បង់បន្តិចម្ដងៗស្ទើរតែលែងឃើញវត្តមានលោក លើឆាកតន្ត្រីធំៗទៀត។

តែអ្វីដែលរិតតែហួសចិត្តទៀតនោះ តារាចំរៀងសំលេងធ្ងន់រូបនេះ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំង ក្រោយរូបលោកផ្ទាល់បានប្រើគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា ប៊ុត ស៊ីហា ទៅខមិនលើផុសរបស់អ្នកស្រី ចិត្តធម៍ ទ្រី ដាណា ថា”សួស្តីចែ ខ្ញុំម្ចាស់អាខោនដែរខមិននេះ ខ្ញុំប៊ុត សីហា ខ្ញុំមានបញ្ហាចង់ប្រាប់ឱ្យជួយ តែមិនដឹងទំនាក់ទំនងផ្ទាល់ជាមួយនឹងចែតាមលេខទូរស័ព្ទណាមួយទេ។ សុំចែអាចឆ្លើយតបនឹងប្អូនតិចតាម Chat Facebook បានអត់? អរគុណ..។

ហើយមហាជនកំពុងរង់ចាំមើលថាតើ អ្វីដែលលោកចង់បានពី ទ្រី ដាណា នោះ៕

លោកស្រី ទ្រី ដាណា
លោកស្រី ទ្រី ដាណា
លោកស្រី ទ្រី ដាណា
លោកស្រី ទ្រី ដាណា
លោកស្រី ទ្រី ដាណា
ប៊ុត​ សីហា
ប៊ុត​ សីហា
ប៊ុត​ សីហា
ប៊ុត​ សីហា
ប៊ុត​ សីហា
ខមិនរបស់ប៊ុត សីហា

អត្ថបទ ៖ រចនា

Banner Content

Related Article

0 Comments

Leave a Reply

ពាណិជ្ជកម្ម

telegram : 066 74 3388