កម្សាន្ត៖ រ៉ូស ទើបតែមានរឿងចម្រូងចម្រាស់ជាមួយ អ្នកស្រី ទ្រី ដាណា រឿងខមិនក្នុងផុសរបស់គេ ហើយត្រូវមេធេវីរបស់គេ ចេញលិខិតអញ្ជើញទៅដោះស្រាយទាំងយប់ ហើយជុំវិញរឿងខាងលើមិនទាន់បានចប់ស្រួលបួលផង ស្រាប់តែ កញ្ញា រ៉ូស ត្រូវមហាជនដៀលកប់ៗមាត់ទៀត ព្រោះរឿងធ្វើម៉ែយែម។
យ៉ាងមិញ បើយោងតាមការសរសេរផុសលើបណ្ដាញសង្គមជាសាធារណៈ ដោយគណនីមួយដែលគេស្គាល់ថាជាតារា តីកតុង ដែលយុវវ័យនិយមហៅឈ្មោះថា ម៉ាក់ល័ក្ខ បានរៀបរាប់ក្នុងផុសរបស់ខ្លួនយ៉ាងដូចច្នេះថា៖ “ខ្ញុំព្យាយាមទ្រាំណាស់ ដើម្បីកិត្តិយស និងតម្លៃរបស់ខ្ញុំ ព្រោះមិនធ្លាប់មានបញ្ហាជាមួយអ្នកណាទេ តែបុគ្គលឈ្មោះ An Na Roseគាត់ព្យាយាមវ៉ៃប្រហារនាងខ្ញុំ ដោយសារខ្ញុំបដិសេធនឹងគាត់ មិនទៅជួបឧកញ៉ា អ្នកធំ តាមការល្បួងរបស់គាត់ ខ្ញុំក៏មានតម្លៃខ្លួនឯងដែរ ខ្ញុំក៏មានកិត្តិយសដែរ ហេតុអីមើលងាយខ្ញុំម្ល៉េះ ពិតជាតូចចិត្តណាស់ នេះហើយគឺជាមូលហេតុដែរគេតែងតែម៉ាក់ងាយពីជីវភាពរបស់ខ្ញុំដោយសារតែខ្ញុំបានបដិសេធចំពោះសំណើររបស់គេដែរអោយខ្ញុំទៅជួបជាមួយអ្នកធំ ខ្ញុំមិនព្រមទៅ។ តែយ៉ាងណាខ្ញុំមិននិយាយអីច្រើនទេ តែបុគ្គលឈ្មោះ An Na Rose បែរជាគុំកួនខ្ញុំ តាមវាយប្រហារ ជាន់ឈ្លីកិត្តិយសខ្ញុំ ឱ្យខ្ញុំទ្រាំដល់ពេលណា??? បើគាត់នៅតែតាមធ្វើបាបខ្ញុំបែបនេះ មានតែរកជំនួយតាមផ្លូវច្បាប់ទេ កុំយកកិត្តិយសនារីគ្រប់រូប មកលេងសើចបែបនេះ”។
ហើយសង្គ្រាមពាក្យសម្ដី នៅតែបន្តផ្លែផ្កាឲ្យគ្នាឥតឈប់ រហូតដល់មហាជនខ្លះបានលើកឡើងថា នេះប្រហែលជាខ្សែរឿងភាគថ្មីសម្រាប់អ្នកចង់ដឹង ចង់លឺរឿងគេទៀតហើយ៕











អត្ថបទ៖ រចនា