កម្សាន្ត៖ តារាចំរៀងលំដាប់ជួរមុខរបស់កម្ពុជា កញ្ញា មាស សុខសោភា បានផ្ដល់បទសម្ភាន៍ជាមួយកាសែតក្នុងស្រុកដ៏ល្បីឈ្មោះមួយថា អ្នកនាងធ្លាប់ដាច់លុយ និងធ្លាប់គ្មានលុយក្នុងការបូបសូម្បីមួយរយរៀលម្ដងម្កាលដែរ ខណៈពេលដែល អ្នកនាងទើបតែឈានជើងចេញពីផលិតកម្មថោន ហើយសម្រេចមកធ្វើជាតារាចំរៀងឯករាជ្យវិញ។
មាស សុខសោភា បន្តទៀតថា នៅមុនខែសីហា ឆ្នាំ២០២០ ដែលនាងបានសហការទាំងការរកស៊ី និងផលិតចម្រៀង គឺជួបបញ្ហាខាងហិរញ្ញវត្ថុខ្លាំង ព្រោះនាងត្រូវចំណាយលុយប្រចាំខែសម្រាប់បុគ្គលផលិតចម្រៀងផ្ទាល់ខ្លួន និងប្រាក់មួយចំណែកត្រូវចំណាយលើអាជីវកម្មចម្ការកៅស៊ូនៅឯស្រុកកំណើត។

ជាមួយបទសម្ភាន៍ មាស សុខសោភា បានឆ្លើយត្រង់ៗពុំលាក់លៀមថា”មុនហ្នឹង…ពិបាកយកតែមែនទែនបង! ពេលខ្លះដាច់លុយប៉ិតហ្មង ព្រោះយើងត្រូវចំណាយច្រើនប្រចាំខែហ៎ ហើយកាលពីម្ដុំចុងឆ្នាំ២០១៩ មានគេBooking យើងបន្ដបន្ទាប់ដែរ តែយើងចេញអត់បាន”។

តែយ៉ាងណាមិញ អ្នកនាងក៏បានបញ្ចាក់ទៀតដែលថាសព្វថ្ងៃតាមរយះ ការឈរឈ្មោះជាតំណាងឲ្យក្រុមហ៊ុននានា លក់ផលិតផលថែទាំសុខភាព និងចំណូលពីអាជីពចម្រៀងក្នុងមានជាតារាចម្រៀងរបស់ផលិតកម្ម”រាម” គាត់អាចរកចំណូលបានប្រហែលជា ១០ ទៅ២០ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ៕


អត្ថបទ៖ រចនា ប្រភព៖ សប្បាយ