តារាកម្សាន្ត÷ កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមលិខិតអញ្ជើញលេខ១៥៩/២១ ក្រុមមេធាវីរបស់លោកស្រីទ្រីដាណា បានអញ្ជើញឈ្មោះ ហាស់ វីរ៉ាស្រីរ័ត្ន(ហៅកញ្ញា រ៉ូស)

ភេទស្រី ជនជាតិខ្មែរ សញ្ជាតិខ្មែរ ដែលជាម្ចាស់គណនីហ្វេសប៊ុក (Facebook)ឈ្មោះ An Na Rose ចូលមកកាន់ក្រុមមេធាវី អេជ អេន អេស (HNS) ដែលមានការិយាល័យផ្ទះលេខ:៧៤ ផ្លូវលេខៈ៥៦៦ ភូមិ៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី២៧ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង ០២:០០ រសៀល ដើម្បីចូលរួមដោះស្រាយបញ្ហាដែលពាក់ព័ន្ធនិងការបញ្ចេញមតិ (Commert) ថា៖”ចែស្អាតណាស់តែតែនៅខ្វះខាតការតុប តែងខ្លួន ប្អូនចង់អោយបងតុបតែងខ្លួនមើលទៅស៊ីវីល័យសាកសមនឹងទ្រព្យសម្បត្តិដែលបងមាន ប្អូនរិះគន់ដើម្បីស្ថាបនា ព្រោះស្រលាញ់ទឹកចិត្តសប្បុរសធម៍របស់បង”។


សូមបញ្ជាក់ផងដែលថា នៅក្នុងលិខិតអញ្ជើញនោះ បានបន្តយ៉ាងដូច្នេះថា បើពុំមកតាមការកំណត់នោះទេ ខ្ញុំបាទនឹងកសាងសំណុំរឿងខាងលើនេះ ប្ដឹងទៅសមត្ថកិច្ចដែលពាក់ព័ន្ធ ចាត់ការទៅតាមនីតិវិធីច្បាប់នៃព្រះរាជណាចក្រកម្ពុជា៕

