រាជធានីភ្នំពេញ៖ រឿងរ៉ាវរបស់លោក ដួងឆាយ និងអតីតភរិយា បានស្ងប់ស្ងាត់មួយរយះទៅហើយ ដោយមហាជនគិតថា រឿងនេះត្រូវបានសាម៉ីខ្លួនបញ្ចប់ទៅហើយ បន្ទាប់ពីមានការវែកញែក និងអូសបន្លាយពេល អស់រយះពេលជាយូរ។
តែយ៉ាងណាមិញ កាលពីព្រឹកថ្ងៃទី២៥ តុលា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ មហាជន និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើននាក់ បានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញព័ត៌មានដែលលោក ឌួងឆាយ បានបង្ហោះក្រោយពេលដែលអតីតភរិយារបស់លោក លោកស្រី ដេតម៉ាលីណា បានបដិសេធមិនឲ្យជួបមុខកូនៗ នេះបើតាមការបញ្ជាក់ពីគេហទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ឌួង ឆាយ កាលពីព្រឹកមិញនេះ។

យ៉ាងណាមិញ ភ្លាមៗនោះ លោកជំទាវហ៊ុន សុីណាត យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ក៏បានចេញមុខមកធ្វើការសម្តែងមតិជុំវិញរឿងនេះ ដោយលោកជំទាវបានលើកឡើងយ៉ាងដូច្នេះថា៖

“ជាអតីតកូនប្រសារក្មួយអេីយបើកចិត្តឲ្យទូលាយខ្លះផងទៅច្បាប់បានចេញ ឲ្យលោកយាយនឹងលោកប៉ារបស់ក្មេងៗបានជួបគាត់មានការនឹករលឹកចៅៗផងទៅហេីយ ការរៀនសូត្រក៏លោកជំទាវមិនរំខានដល់ការរៀនសូត្រចៅរបស់គាត់ដែរ។”

សូមរំលឹកផងដែលថា លោកឌួង ឆាយ និងអតីតភរិយា លោកស្រី ដេតម៉ាលីណា បានបន្សល់ទុកនូវដំណក់ឈាមជាកូនប្រុសស្រីចំនួនបីនាក់ មុនឈានដល់ផ្លូវបែក និងសម្រេចចែកផ្លូវគ្នាកាលពីពេលកន្លងទៅថ្មីៗនេះ៕


