កម្សាន្ត៖ ខ្ញុងបានធ្វើឲ្យមហាជន ស្រឡាំងគាំងជាខ្លាំង ជាពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើននាក់ បានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលតារាកំប្លែងស្រីដ៏ល្បីរូបនេះ ប្រកាសក្ស័យធន ព្រោះតែជាប់បំណុលវ័ណ្ឌក រហូតដល់ខ្ទង់៥៧មុឺនដុល្លារឯណោះ។
យ៉ាងណាមិញ ក្រោយទម្លាយឯកសារមួយចំនួន ដែលរៀបរាប់ពីម្ចាស់បំណុលទាំងអស់ មហាជន និងអ្នកនិយមគាំទ្រអ្នកនាងខ្ញុង ហាក់ចាប់ភ្លឹកសាជាថ្មីម្តងទៀត ក្រោយឃើញថានៅក្នុងបញ្ជីម្ចាស់បំណុលទាំង៥៧មុឺនដុល្លារនោះ

មានឈ្មោះយាយតយ ដែលគេស្គាល់ថាជាតារាកំប្លែងរួមក្រុម ប៉ុន្តែយ៉ាងណាមិញ គេនៅពុំទាន់ដឹងច្បាស់នៅឡើយទេ ថារឿងនេះជារឿងពិត ឬយ៉ាងណានោះ ខណ:មិនទាន់ទទួលបានការបកស្រាយណាមួយ ពីសំណាក់យាយតយ តារាកំប្លែងនៅឡើយ។

សូមរំលឹកផងដែរថា ត្រឹមតែរយ:ពេល២ថ្ងៃដំបូង អ្នកនាងខ្ញុងបានទទួលជំនួយពីមហាជនបានជាង៥មុឺនដុល្លារ ក្រោយប្រកាសសុំជំនួយក្នុងឡាយកាលពីពេលកន្លងទៅ៕


