បរទេស៖ បទចម្រៀងដែលធ្វើសហការ រវាងមានសិល្បករជាច្រើនមានដូចជា
DJ Snake Ozuna Megan Thee Stallion និង Lisa ក្រុម BLACKPINK មានចំណងជើងថា «SG» បានចេញផ្សាយ ប៉ុន្មានម៉ោងមុននេះ កំពុងទទួលបានការចាប់អារម្មណ៍ ជាមួយនឹងចង្វាសាច់ភ្លេង ដែលលាយបញ្ចូលគ្នាជាមួយ reggaeton ដែលជាប្រភេទឡាតាំង ពិតជាពិរោះ ចង់ស្តាប់ ហើយចង់ស្តាប់ម្តងទៀត។

យ៉ាងណាមិញ បទចម្រៀងមួយនេះ ចេញមិនទាន់បានប៉ុន្មាន ត្រូវបានមហាជនមួយចំនួន បានធ្វើការជីកកកាយ ដោយត្រូវបានលើកយកមកវែកញែកធ្វើជាប្រធានបទ អំពីសាច់ភ្លេង ដែលមានភាពស្រដៀងគ្នាទៅនឹង ចង្វាក់សាច់ភ្លេងបទចម្រៀងរបស់ តារាចម្រៀងស្រី មាស សុខសោភា ដែលចំណងជើងថា «Friday Night» ដែលចេញផ្សាយកាលពី ៤ឆ្នាំមុន។

ថ្វីត្បិតដូច្នេះមែន មិនដឹងថានេះជាចៃដន្យ ឬយ៉ាងណាទេ ដែលសាច់ភ្លេង បែរជាមានចង្វាក់ ស្រដៀងស្ទើរតែដូចគ្នា ដែលធ្វើឲ្យមហាជន មានការងឿងឆ្ញល់ខ្លាំងណាស់ នៅត្រង់ចំនុចមួយនេះ ទោះជាយ៉ាងណា មានតែប្រិយមិត្ត ក៏ដូចជា មហាជន ចូលទៅស្តាប់ តើវាមានភាពស្រដៀងដូចគ្នាខ្លាំងកម្រិតណា?
