2022/08/11 at 6:37 AM
Banner Top
ឈប់យល់ច្រលំទៀតទៅ! ពុំទាន់មានការអនុញ្ញាតឱ្យរៀបចំពិធីមង្គលការឡើងវិញនោះទេ នេះបើតាមការបញ្ជាក់ពី សម្ដេចតេជោ ហ៊ុន សែន

រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា មិនទាន់មានគោលការណ៍ណា ក្នុងការអនុញ្ញាតឱ្យមានការរៀបអាពាហ៍ពិពាហ៍ជាថ្មីឡើងវិញនោះទេ។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ប្រាប់សារព័ត៍មាន Fresh News​ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ។

សូមជម្រាបថ្មីៗនេះ នៅលើបណ្តាញសង្គម មានព័ត៍មាន ក៏ដូចជា សារសំឡេងរបស់សម្តេចតេជោ អនុញាតិឱ្យរៀបមង្គលការឡើងវិញ តែយ៉ាងណា សារសំឡេងរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលត្រូវបានគេចែកចាយក្នុងបណ្ដាញសង្គមនិងតេឡេក្រាមនៅថ្ងៃនេះគឺជាសារសំឡេងចាស់របស់សម្ដេចនាយករដ្ឋមន្ត្រីកាលពីកន្លងទៅ ពោលគឺតាំងពីខែ វិច្ឆិកា ឆ្នាំ២០២០មកម្លេះ។

រូបភាព

បើតាមសម្ដេចតេជោ បញ្ជាក់ប្រាប់ផងដែរថា ថានឹងមានវិធានផ្លូវច្បាប់ចំពោះជនដែលបំផុសបំផុលព័ត៌មានឱ្យមានការភ័ន្តច្រលំបែបនេះឡើង៕

Banner Content

0 Comments

Leave a Reply

%d bloggers like this: