តារាកម្សាន្ត÷ តារាកំប្លែងដ៏ល្បីឈ្មោះ ប្រចាំស្ថានីយទូរទស្សន៍ CTN នាយតាក់សុី ត្រូវបានមហាជន ក៏ដូចជាអ្នកគាំទ្រស្គាល់រូបលោក មកជាហូរហែរតាមរយះការសម្ដែងកំប្លែង និងភាពយន្តនានា រាប់មិនអស់។
យ៉ាងណាមិញ កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងនាទីសិល្បករកម្ពុជា អតីតតារាកំប្លែងដ៏ល្បី មានទ្រព្យសម្បត្តិសមគួរ និងជាម្ចាស់ដីឡូតិ៍រូបនេះ បែរជាធ្លាក់ខ្លួនក្រ រហូតទៅជួលបន្ទប់តម្លៃ៦០ដុល្លារ សម្រាប់ស្នាក់នៅថែមទៀតផង។

នៅក្នុងបទសម្ភាសន៍ដដែលនោះ នាយតាក់សុីបាននិយាយថា សូមពុកម៉ែបងប្អូនជួយហៅគាត់ថតផងដើម្បីបានប្រាក់ចិញ្ចឹមគ្រួសារ ព្រោះសព្វថ្ងៃនេះគាត់ក្រខ្លាំងណាស់ ណាមួយត្រូវចិញ្ចឹមម្តាយនៅស្រុកទៀត ៕



ប្រភពរូបភាពនិងព័ត៌មាន: សិល្បករកម្ពុជា និងសង្គម