2022/08/17 at 5:01 PM
Banner Top
នេះបានហៅថាប្ដីល្អ! ដើម្បីភរិយា ស្វាម៉ីអ្នកនាង ខ្ញុង ប្រកាសលក់ឡាន ដែលជាទ្រព្យចុងក្រោយ សម្រាប់យកលុយមករកស៊ី និងជួយដោះបំណុលប្រពន្ធ

កម្សាន្ត៖ សម្រាប់ប្រិយមិត្ត ដែលនិយមតាមដានព័ត៌មាន តារា និងរឿងសង្គមនានា ពិតណាស់ ច្បាស់ជាបានដឹងរឿងរ៉ាវដ៏កក្រើកមួយ ​ដែលមានអ្នកស៊ែរតៗគ្នាភ្លុកទឹកភ្លុកដី អំពីសាច់រឿង តារាសម្ដែង និងកំប្លែង អ្នកនាងខ្ញុងជំពាក់ប្រាក់គេជិត ៦០ម៉ឺនដុលារ។

ក្រោយប្រកាសប្រាប់មហាជនអំពីដំណឹងក្ស័យធន និងរឿងរ៉ាវជំពាក់បំណុលគេរហូតដល់ទៅជាង៥៧មុឺនដុល្លារនោះ កាលពីពេលថ្មីៗនេះ នាយកៃដរ ដែលជាស្វាមីរបស់ ខ្ញុង បានផុសលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន បានប្រកាសលក់ឡានដែលជាទ្រព្យសម្បត្តិចុងក្រោយដើម្បីជួយដោះបំណុលដោយលោកបានសរសេររៀបរាប់យ៉ាងដូច្នេះថា ” 🙏🙏🙏សុំលក់ឡាន 087 34 3333 / 097 8888 955/”។

សូមរំលឹកផងដែរថា នៅក្នុងសន្និសីទកាសែតមួយកាលពីម្សិលមិញនេះ នាយកៃដរ បានបញ្ជាក់ថាឡាននេះជាទ្រព្យសម្បត្តិចុងក្រោយរបស់លោក មុនពេលរួមរស់ជាមួយភរិយាអ្នកនាងខ្ញុង៕

នាយកៃដរ និងអ្នកនាងខ្ញុង
នាយកៃដរ និងអ្នកនាងខ្ញុង
ឡានរបស់នាយកៃដរ
ឡានរបស់នាយកៃដរ
ឡានរបស់នាយកៃដរ
Banner Content

Related Article

0 Comments

Leave a Reply