កម្សាន្ត៖ សូមរំលឹកផងដែរថា អតីតតារាសម្តែងស្រី សេង សូណា ពីមុនធ្លាប់តែស្គាល់តែភាពហ៊ឺហារ ភ្លឺថ្លា
បែរជាពេលនេះ រូបនាងបាក់សម្រស់សឹងមើលមិនស្គាល់ ហើយថែមទាំងរងសម្ពាធជំងឺច្រើនមុខ ក្នុងនោះ មហាជនគ្រប់គ្នាស្ទើរតែមិនជឿនោះឡើយថា តារាស្រីរូបនេះ ធ្លាប់មានជីវិតផូរផង់មានតែស្នាមញញឹម សាច់សភ្លឺថ្លា ចុងក្រោយនាងបែរជាធ្លាក់ខ្លួន មានសភាពមើលមិនយល់ ខ្មៅមុខខ្មៅមាត់ មានជាំមុខទាំងដុំៗ ហើយជីវភាពរស់នៅប្រចាំថ្ងៃរបស់នាង នៅពេលនេះ កាន់តែដុនដាបជាខ្លាំង សូម្បីកន្លែងស្នាក់នៅ ក៏មិនមានប្រាកដនោះឡើយ។

តាមព័ត៍មានកន្លងមក តារាស៊ិចស៊ីរូបនេះ មិនសូវមានគេចាប់អារម្មណ៍ និងជួយនាងនោះទេ បើទោះបីជាមានការទទូចសុំជំនួយជាច្រើនដងក្តី តែនាង សេង សូណា បានតូចចិត្តខ្លាំងមិនមានអ្នកជួយ ព្រោះខ្លួនមិនចេះយំដូចគេ។

ក្រោយពីល្បីរឿងរ៉ាវខ្ញុង ផុងខ្លួនក្នុងអន្ទាក់បំណុលដោះមិនរួច សាធារណជនជាច្រើន បានសម្តែងការអាណិតសារចំពោះតារាកំប្លែងរូបនេះ ហើយក៏បានជួយជាថវិកាដល់រូបនាង តាមសទ្ធា និងលទ្ធភាព ក្រោយពីមានការទ្រហោយំ និងអំពាវនាវពីតារាកំប្លែង អ្នកនាង ខ្ញុង។

ដោយឡែក ក្នុងនោះ ក្រោយពីឃើញម្នាក់ៗ ភ្លូកទឹកភ្លូកដីទៅជួយយកអាសារតារាកំប្លែងល្បីឈ្មោះពូកែថ្វីមាត់ ខ្ញុង ស្រាប់តែ តារាស៊ិចស៊ីសេង សូណា សម្តែងការតូចចិត្តអន់ចិត្តអន់ថ្លើម ព្រោះតែបងប្អូនមួយចំនួន បានដណ្តើមគ្នាជួយខ្ញុង ហើយមើលរំលងខ្លួនដែលកំពុងជួបការលំបាកដូចគ្នា។


ជាមួយគ្នានោះ បើតាមសំណេររបស់តារាស៊ិចស៊ី សេង សូណា បានសរសេររៀបរាប់ដូច្នេះថា៖ “ហេតុអ្វីបានជាបងៗអ្នកមានមួយចំនួនមិនជួយខ្ញុំ ដូចបងស្រីខ្ញុង ចឹង ហើយខ្ញុំក៍ជាអ្នកសិល្បះមួយរូបដែណឹងខ្ញុំទាល់ខ្ញុំក្រហើយខ្ញុំមានជំងឺទៀតសូម្បីតែផ្ទះផ្ទាល់ខ្លួនក៍គ្មាននៅ ហើយនៅផ្ទះជួលគេជិតស្លាប់ទៅវិញហើយ ហុឺតូចចិត្តណាស់ធ្វើមិចកើតមកជាតិនេះគ្មានវាសនាដូចគេ រឺក៍ខ្ញុំមិនចេះយំបានជាគេមិនជឿថាខ្ញុំវេទនាពិតប្រាកដ ហ៊ឺ 087333349/0885552992 បងៗអើយជួយស៊ែខ្ញុំផងបើអាណិតនាងខ្ញុំ”៕



