2022/08/17 at 6:34 PM
Banner Top
កម្មមិនចាំជាតិក្រោយ! តុលា​ការ​សម្រេច​ចោទ​ប្រកាន់បុរសម្នាក់ពីបទ​”ឃាតកម្មគិតទុកជាមុន” ព្រោះចាក់សម្លាប់មិត្ត​ភក្តិ​​ឯង ដោយមិនញញើតដៃ

កណ្ដាល៖ ​នៅថ្ងៃទី១៨ តុលា តុលា​ការ​សម្រេច​ចោទ​ប្រកាន់ពីបទ​«ឃាតកម្មគិតទុកជាមុន» តាមមាត្រា២០០​នៃច្បាប់ព្រហ្មទណ្ឌ និងសម្រេចឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះ​អាសន្ន​​ ​។

បើ​តាម​មន្ត្រីជាន់ខ្ពស់​របស់​កងរាជអាវុធហត្ថ​ខេត្តកណ្តាលបាន​ប្រាប់​ឱ្យដឹង​ថា ជន​ស​ង្ស​យ័​បាន​ឆ្លើយ​សារភាព​ថា (នៅ​ថ្ងៃ​កើតហេតុ​ ថ្ងៃទី១៣ តុលា) ជន​រង​គ្រោះ​បាន​ទូរ​សព្ទ័​ហៅ​រូបគេ(ជនសង្ស័យ)​ ទៅ​ជួប​គ្នា​មើល​ការងារ​សំណង់​នៅ​ភ្នំពេញ ។ លុះដល់​ថ្ងៃត្រង់​ជន​សង្ស័យ​ ក៏​បាន​ជិះ​រថយន្តឈ្នួល​ចេញពីផ្ទះ​ក្នុង​ខេត្តព្រៃវែងទៅ​ម្តុំ​ផ្សារ​ច្បារ​អំពៅ ដោយ​យក​កូនកាំបិត​ចុង​ស្រួច​ដង​ជ័រ​ពណ៌​លឿង​មួយដើម​ទុក​ក្នុង​ហោប៉ៅ​ខោ​ទៅ​ជាមួយ ក្នុង​គោលបំណង​ចាក់​ជន​រង​គ្រោះ ព្រោះ​ធ្លាប់​កុហក​ខ្លួន​ច្រើន​ដង​មក​ហើយ ធ្វើ​ឲ្យ​ខាត​ពេលវេលា និង​អស់​សោហ៊ុយ​ជា​ច្រើន​ដង ​។

លោកបន្តថា ពេល​ទៅ​ដល់​ផ្សារ​ច្បារ​អំពៅ ជនសង្ស័យ​បាន​ទូរស័ព្ទ​ទៅ​ជន​រង​គ្រោះជា​ច្រើន​ដង​ឲ្យ​ទៅ​យក​ខ្លួន តែ​ជន​រង​គ្រោះ​ជាប់​រវល់​លេងអុកដោយ​ប្រាប់​ថា​ ឱ្យចាំ​មួយ​ភ្លែត​ៗ​រហូត​ដល់​វេលា​ល្ងាច ​ទើប​ទៅ​ជួប​គ្នា ហើយ​ជនសង្ស័យ​ក៏​មានចិត្ត​ខឹង​ជា​ខ្លាំង រួច​ហើយ​ជន​រង​គ្រោះ​ បាន​ដឹក​ជនសង្ស័យ​ទៅ​មើល​កា​ងារជិះ​តាម​ផ្លូវជាតិ​លេខ 6A និង​បន្ត​ចូល​ទៅ​ជិត​ដល់​កន្លែង​កើតហេតុ​ ក៏​មាន​ភ្លៀងរួច​ក៏​បាន​នាំ​គ្នា​ចូល​ទៅ​អង្គុយ​នៅ​ហាង​ជិត​នោះ និង​បាន​ហៅ​ស្រា​បៀរ​ផឹក​មួយសន្ទុះ (​អស់​ចំនួន​កន្លះ​កេស​)​។

ពេល​នោះ​ជនសង្ស័យ​បាន​ឲ្យ​ជន​រង​គ្រោះ​ទាក់ទង​ទៅ​គេ ដែល​ហៅ​មក​មើល​ការងារ​នោះ តែ​ជន​រង​គ្រោះ​បែរ​ជា​ទូ​ស័ព្ទ​ទៅ​ប្រាប់​គេ​ថា មេឃ​ភ្លៀងហើយ​យប់​ងងឹត​ទៀត​មិន​បាន​ទៅ​ជួប​ទេ​។ ជនសង្ស័យ​បាន​និយាយ​ថា ជន​រង​គ្រោះ​និយាយ​កុហក់ ហើយ​បាន​ឈ្លោះ​ប្រកែក​គ្នា (​ពាក្យ​សម្តី​) រួច​គិតលុយ​ចេញដំណើរ​ទៅ​ទៀត ដោយ​ជន​រង​គ្រោះជា​អ្នក​ឌុ​ប និង​ប្រាប់​ជនសង្ស័យ​ឲ្យ​ទៅ​ដេក​នៅផ្ទះ​ខ្លួន​នៅ​ម្តុំ​ស្ទឹង​មាន​ជ័យ​សិន​ទៅ ស្អែក​ចាំ​មក​ជួប​គេ​និយាយ​ការងារ​ទៀត​។ ពេល​កំពុង​ជិះ​ម៉ូតូ​នោះ​ ជនសង្ស័យ​និង​ជន​រង​គ្រោះ​នៅ​តែ​បន្ត​ប្រកែក​គ្នា ស្រប​ពេល​ជន​រង​គ្រោះ​ ចង់​ឈប់​ចុះ​នោម​សិន ក៏​បង្អង់​ម៉ូតូ​រៀបនឹង​ឈប់​ដាក់​ចន្ទល់ ក៏​ស្រាប់តែ​ជនសង្ស័យ​បាន​យក​កូនកាំបិត​ចុង​ស្រួច​ដែល​ទុក​ក្នុង​ហោប៉ៅ​ខោ ដក​ចេញ​ធ្វើ​សកម្មភាព​ចាក់​ខ្នង​ជន​រង​គ្រោះ​ពីក្រោយ ០១​កាំបិត ។

ភ្លាម​នោះ​ ជន​រង​គ្រោះ​បាន​តបត​ទៅ​វិញ​ដោយ​យក​មួក​សុវត្ថិភាព​ដេញ​វាយ​ជនសង្ស័យ ហើយ​ជនសង្ស័យ​ក៏​បាន​រត់​តែ​ជន​រង​គ្រោះ​នៅ​តែ​បន្ត​ដេញ ជនសង្ស័យ​ក៏​បាន​បែរមក​ចាក់​ជន​រង​គ្រោះ​ត្រូវ ០១​កាំបិត​ទៀត​ចំ​ទ្រូង​ខាងឆ្វេង និង​ចាក់​លើ​ខ្នង​ជា​ច្រើន​កាំបិត​បន្ថែម​​ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​ភ្លាម​ៗ​ នៅ​នឹង​កន្លែង រួច​ជនសង្ស័យ​បាន​លើក​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​ចេញ​ទៅ និង​បាន​បោះ​កូន​កាំបិត​ចោល​នៅ​ជិត​កន្លែង​កើតហេតុ រួច​យក​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​តាម​ផ្លូវជាតិ​លេខ 6A ឡើង​ផ្លូវជាតិ​លេខ 8 ឆ្ពោះទៅ​ផ្ទះ​របស់​ខ្លួន​នៅ​ស្រុក​ពាមរ​ក៏ ខេត្តព្រៃវែង និង​ឈប់​កាច់​ស្លាក​លេខ​ម៉ូតូ​ចោល​តាម​ផ្លូវ (​មិន​ចាំ​កន្លែង​) ។

ដោយ​ខ្លាច​បែកការ​ណ៍ ​រូបគេ​ក៏​យក​ម៉ូតូ​ទៅ​រុញ​ទំលាក់​ចោល​ក្នុង​ទឹកស្រះ​ស្ថិត​នៅ​វត្ត​មួយ ស្ថិត​ក្នុងភូមិ​អ្នក​លឿង ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង នៅ​យប់​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១ ហើយ​ខ្លួន​ក៏​បាន​ទៅ​ចូលរួម​បុណ្យសព​ជន​រង​គ្រោះ​ដែល​ជា​មិត្តភក្តិ រស់​នៅ​ភូមិ​ជាមួយ​គ្នា​នៅ​ថ្ងៃ​បន្ទាប់ (​ធ្វើខ្លួន​ជា​ធម្មតា​ដើម្បី​កុំ​ឲ្យ​គេ​សង្ស័យ​) តែ​ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​បាន​តែ
​ម្តង​៕

ប្រភព៖ កោះសន្តិភាព

Banner Content

Related Article

0 Comments

Leave a Reply