កម្សាន្ត៖ រឿងរ៉ាវរបស់តារាសម្ដែង និងតារាកំប្លែង នាងខ្ញុង បានកំពុងនឹងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ក្រោយរូបនាង ចេញមកសារភាពថា បានជំពាក់ប្រាក់គេជាង២០ម្ចាស់ ដែលគិតជាទឹកប្រាក់ប្រមាណ ជិត៦០ម៉ឺនដុលារ។
ក្រោយយំទួញសោក រូបនាងផ្ទាល់បានស្នើសុំឲ្យមហាជន ជួយនាងផងតាមរយះការស្នើសុំលុយ១ដុលារពីអ្នកលេងបណ្ដាញសង្គម។

យ៉ាងណាមិញ នៅល្ងាចទី១៩ ខែតុលា ស្រាប់តែគណនីហ្វេសប៊ុកមួយ ដែលគេស្គាល់ថា ជាសិល្បៈករជើងចាស់ អ្នកនាងគ្រត បានបោះពាក្យសម្ដីធ្ងន់ៗទៅកាន់ នាងខ្ញុងថា “ខ្ញុំអេីយសិល្បះជាង ៤០ឆ្នាំហេីយ នៅតែមិនពូកែសំដែងដូចខ្ញុងសោះ ហុឺ!!! ខូចសិល្បះគេអស់ហេីយអូន“៕



អត្ថបទ៖ រចនា