2022/08/17 at 6:03 PM
Banner Top
ស្រស់ស្អាតមិនចាញ់គ្នាប៉ុន្មាននោះទេ! វីរៈ និច្ច យកអ្នកកំដរស្រីសុទ្ធតែតារាល្បីៗ ស្អាតៗដូចគ្នា

កញ្ញា វីរៈ និច្ច បានធ្វើឲ្យមហាជន និងអ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់គ្នា ខណៈនាងបានភ្ជាប់ពាក្យជាមួយកម្លោះសង្ហាក្រៅរង្វង់សិល្បៈ។ ពិតណាស់ នាងទើបតែភ្ជាប់ភាពរួច ហើយថ្ងៃនេះផ្ទាល់នាង និងគូដណ្ដឹងបានដឹកដៃគ្នាចូលរោងការតាមប្រពៃណីខ្មែរ។

កញ្ញា វីរៈ និច្ច

ក្រោយហ្វេនបានដឹងដំណឹងថាតារារូបនេះរៀបការនៅថ្ងៃនេះផ្ទាល់ ពួកគេបានបង្ហាញក្ដីរំភើបជំនួសតារាចម្រៀងរូបនេះគ្រប់គ្នាតែម្ដង។

យ៉ាងណាមិញ ក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ គេឃើញថាកញ្ញា វីរៈ និច្ច ពិតជាមានសម្រស់ស្រស់ស្អាតខ្លាំង ស្របពេលបានគ្រងឈុតកូនក្រមុំតាមបែបប្រពៃណីខ្មែរយ៉ាងដូច្នេះ។ លើសពីនេះទៅទៀត នាងនិងអនាគតស្វាមី បានបង្ហាញនូវស្នាមញញឹមយ៉ាងរីករាយក្នុងថ្ងៃមង្គលរបស់ខ្លួន មិនតែប៉ុណ្ណោះបើមើលទៅអ្នកទាំងពីរពិតជាមានភាពសាកសមនឹងគ្នាខ្លាំងផងដែរ។

ជាក់ស្ដែង បើយើងក្រឡេកទៅមើលអ្នកកំដរក្នុងថ្ងៃមង្គលរបស់កញ្ញា វីរៈ និច្ច សុទ្ធតែតារាល្បីប្រចាំប្រទេស ដែលកំពុងទទួលបានការគាំទ្រខ្លាំងពីមហាជនគ្រប់ស្រទាប់។ ហើយអ្នកកំដរតារារូបនេះ ក៏មានរូបសម្បត្តិ ស្រស់ស្អាត ស្រស់សង្ហាគ្រប់ៗគ្នាយ៉ាងគួរឲ្យសរសើរ ដោយអ្នកំដរថ្ងៃរៀបការនាងមានដូចជា នាយ ចឺម លោក វេហារ កញ្ញា រចនា រ៉ាវាឌី និងកញ្ញា នាង ប្រាក់គន្ធា

កញ្ញា វីរៈ និច្ច
កញ្ញា វីរៈ និច្ច និងអនាគតស្វាមី
កញ្ញា វីរៈ និច្ច និងអនាគតស្វាមី
កញ្ញា វីរៈ និច្ច
កញ្ញា វីរៈ និច្ច
អ្នកកំដរថ្ងៃការ កញ្ញា វីរៈ និច្ច
អ្នកកំដរថ្ងៃការ កញ្ញា វីរៈ និច្ច
Banner Content

Related Article

0 Comments

Leave a Reply

ពាណិជ្ជកម្ម

អ្នកប្រហែលចូលចិត្ត

ក្រោយស្ងាត់បាត់ឈឹងពីការងារសិល្បៈ ម្ចាស់បទ «ពេលវេលាមិនសាកសម» ណាំ ប៊ុណ្ណារ័ត្ន ងាកមកប្រកបអាជីពមួយនេះវិញ
បុគ្គលិក​មួយ​ក្រុម ចេញមុខ Live ហ្វេសប៊ុក ​ការពារក្រុមហ៊ុនចិន ក្រោយល្បីថាថៅកែ​ចិន បង្ខាំង​ឲ្យបុគ្គលិក​ធ្វើការ​ក្នុងកាស៊ី​ណូជាង១​ឆ្នាំ​ មិនឲ្យចេញមកក្រៅបាន
ហួសហេតុ! ថៃយករូប ពេជ្រ សោភា ទៅកាត់.តបែបនេះ ក្រោយឃើញអ្នកនាងយកល្ខោនខោលទៅសម្ដែងលើឆាក Miss Universe
លុយមិនមែនសុទ្ធតែសំខាន់! តារា K-Pop ៤ដួង ចង់លាលែងពីផលិតកម្មរបស់ខ្លួន ដោយសារតែសម្ពាធផ្លូវចិត្តពេក
ប្រយ័ត្នឲ្យមែនទែន! ព្រះសង្ឃ​ជិត​៦០​អង្គ​គង់នៅ​វត្ត​ខ្នាចរមាស ក្នុងស្រុកបរវេល រកឃើញថាមានផ្ទុក​ជំងឺ កូ​វី​ដ-​១៩
telegram : 066 74 3388