2022/08/11 at 12:07 PM
Banner Top
មហាសំណាង មហាលាភ ចាប់ពីថ្ងៃនេះទៅ ឆ្នាំម្សាញ់ ថោះ  មមែ ខាល រោង កុរ ជុំជិតដោយមាសប្រាក់ ​និងសិរី​សួស្តី

ឆ្នាំម្សាញ់ ជោគជតារាសី​ខ្ពស់ត្រដែត ចាប់ពី​ថ្ងៃនេះ​តទៅ​លោក​អ្នក​បើ​លោក​អ្នកមាន​ទំនាក់ទំនង​ការងារ​ឬ​រៀបចំ​ពិធី​អ្វីមួយ​នឹង​ទទួល​ជោគជ័យ​ភា្ល​ម​ៗ ។

ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់​ប្តូរ​មុខរបរ​ថ្មី​ជា​ឱកាស​ប្រពៃ​ណាស់​ព្រោះ​ជា​ឱកាសល្អ ដាក់ចុះ​ដុះ​ឡើង ជឿនលឿន​ទៅ​មុខជា​និច្ច ។ ការ​ធ្វើ​ដំណើរ​ទី​ជិត​ឆ្ងាយ​ជួប​តែ​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។ រីឯ​សេចក្តី​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​គួរ​ជាទី​កក់ក្តៅ​ក្នុង​ជីវិត ។

ឆ្នាំថោះ ជោគជតារាសី​ខ្ពស់ត្រដែត ចាប់ពី​ថ្ងៃ​ដើម​ស​ប្តា​ហ៍​នេះ​ទៅ​សព្វ​ការងារ​ទាំងអស់​មិន​ថា​ជា​រឿង​ការងារ ប្រាក់​កាក់ ឬ​រឿង​ផ្ទាល់ខ្លួន​នោះ​ឡើយ​គឺ​ទទួលផល​ជោគជ័យ​ទាំងអស់ ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាព​រលូន​ល្អ​និង​ការ​រក​ប្រាក់​កម្រៃ​ទៀត​សោត​ក៏​កាន់តែ​ល្អ​ប្រសើរ​ប្រមូល​បាន​លាភ​ទ្រព្យ​មហាសាល ។ ការ​ធ្វើ​ដំណើរ​ឆ្ងាយ​ជិត​ជួប​តែ​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ​។ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ ឬ​ពោះម៉ាយ​មេម៉ាយ​មាន​តែ​ការ​យល់​ចិត្តល្អ​ណាស់ ។

ឆ្នាំមមែ ដំណើរ​រាសី​ខ្ពស់​ខ្លាំង​ណាស់ ជើង​លេខ​ប្រាប់​ថា ចាប់ពី​ថ្ងៃនេះ​ទៅ​បើ​លោក​អ្នក​មានការ​ចាត់ចែង​ការងារ​ចាស់​ឬ​កិច្ចការ​ដែល​នៅ​សេសសល់​ពី​មុន​មក​តែង​ផ្តល់​ផល​ល្អ ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅ​មុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុង​ការ​ផ្លាស់​ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូច​ធំ​បំផុត ។ ការ​ធ្វើ​ដំណើរ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សេចក្តីសុខ​ក្សេមក្សាន្ត​ជា​និច្ច ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យកចិត្តទុកដាក់​និង​ភាព​ផ្អែមល្ហែម​ល្អ​រកគ្នា ។

ឆ្នាំខាល តារា​រាសី​ខ្ពស់ត្រដែត ចាប់ពី​ថ្ងៃ​ចន្ទ​នេះ​ទៅ​លោក​អ្នកមាន​ជោគ​មាន​ជ័យ​មាន​សិរី​សួស្តី ទោះ​ធ្វើ​អ្វី​ក៏​ដោយ​តែង​មានការ​រីក​លូតលាស់​ជា​និច្ច ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ប្រជែង​គ្នា​ច្រើន តែ​គប្បី​មានការ​បើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​ទើប​អាច​ក្រសោប​ប្រាក់​វាល់​លាន​បាន ។ ការ​ធ្វើ​ដំណើរ​ទី​ជិត​ឆ្ងាយ​ជួប​តែ​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ផ្អែមល្ហែម​ប្រពៃ​ណាស់ ។

ឆ្នាំរោង រាសី​ខ្ពស់ត្រដែត ចាប់ពី​ថ្ងៃនេះ​ទៅ​បើ​លោក​អ្នក​ធ្វើ​អ្វី​កុំ​រង់ចាំ​យូរ​ព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មក​វិញ​ជា​និច្ច ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ដោយសារ​ដួង​រាសី​ងើបឡើង​ខ្ពស់​ដូចនេះ​ទោះ​ជួញ​ទី​ជិត​ឆ្ងាយ​លោក​អ្នក​អាច​រក​ផល​កម្រៃ​ហូរ​ចូល​ច្រើន​សន្ធឹក ។ ការ​ធ្វើ​ដំណើរ​ឆ្ងាយ​ជិត​ជួប​តែ​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ទោះ​មាន​ភាព​ស្មុគស្មាញ​ខ្លះ​ក្តី លោក​អ្នក​ក៏​អាច​រស់នៅ​ដោយ​សុភមង្គល ។

ឆ្នាំកុរ ជោគជតារាសី​ឡើង​ខ្ពស់ត្រដែត ។ ចាប់ពី​ថ្ងៃនេះ​ទៅ​លោក​អ្នកមាន​ជោគ​មាន​សិរី​សួស្តី ទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​រីក​លូតលាស់​និង​មានជោគ​ជ័យ ។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ប្រជែង​គ្នា​ច្រើន និង​ជា​ពិសេស​មានការ​ប្រទាំង​ប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ខ្លះ​ហេតុនេះ​គប្បី​មានការ​បើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​មិន​មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតឡើង ហើយ​អាច​ប្រមូល​លាភ​ធន​មហាសាល​ចូល​ឃ្លាំង​បាន ។ ការ​ធ្វើ​ដំណើរ​ទី​ជិត​ឆ្ងាយ​ជួប​តែ​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។ រីឯ​បញ្ហា​សេចក្តី​ស្នេហា​កំលោះ​ក្រមុំ​មាន​តែ​ការ​ជឿនលឿន​ទៅ​មុខ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់ ៕

Banner Content

Related Article

0 Comments

Leave a Reply