2022/08/11 at 6:34 AM
Banner Top
នៅចាំពួកគាត់ទេ? តើតួអង្គក្នុងរឿងមរណមាតា មួយណាដែលអ្នកពេញចិត្តជាងគេ?

តារាកម្សាន្ត÷ ជឿជាក់ថាប្រិយមិត្តភាគច្រើន ប្រាកដជាធ្លាប់បានទស្សនា រឿងបុរាណខ្មែរមួយដែលមានចំណងជើងថា “មរណមាតា” ជាក់ជាពុំខាន។

ធ្មេចបើកៗខ្សែភាពយន្តមួយនេះ មានអាយុកាលជាង១៧ឆ្នាំបាត់ទៅហើយ ក្រោយរឿងបុរាណខ្មែរស្ថិតនៅក្នុងចលនាពុទ្ធនិយមមួយនេះត្រូវបានផលិតដំបូងក្នុងឆ្នាំ២០០៤ និងទទួលបាននូវសន្ទុះនៃការគាំទ្រច្រើនខ្លាំងពីសំំណាក់មហាជនខ្មែរគ្រប់ស្រទាប់វណ្ណ: ដោយសារខ្សែសាច់រឿងពោរពេញទៅដោយភាពកម្សត់ តាំងដើមរហូតដល់ចប់តែម្ដង។

យ៉ាងណាមិញ ថ្ងៃនេះយើងខ្ញុំ សូមលើកយកតារាសម្តែង៤ដួងនៅក្នុងរឿងមរណមាតា ដែលក្រោយថតរឿងនេះអស់រយ:ពេល១៧ឆ្នាំ តារាទាំងបួននាក់នេះ នៅតែមានរូបសម្រស់ស្រស់ស្អាត និងកំពុងប្រកបអាជីពដូចខាងក្រោម÷

១/.លោក ហេង ប៊ុនលាភ( សម្តែងជាតួឯកប្រុស ព្រះរាជបុត្រ)

លោក ហេង ប៊ុនលាភ

តារាប្រុស សម្បុរស្រអែម រូបនេះ ហាក់ឃ្លាតពីវិស័យសិល្ប: ដោយលោកបានប្រើប្រាស់ជីវិតផ្ទាល់ខ្លួននៅទីជនបទ ស្រុកស្រែចំការ។

២/.លោក ហម ឆរ៉ា( សម្តែងជាតួអង្គឪពុក)

លោក ហម ឆរ៉ា

សព្វថ្ងៃលោកនៅតែបន្តប្រកបអាជីពជាអ្នកសិល្ប: ដោយលោកនៅតែបន្តថតកុន និងរឿងភាគដដែល។

៣/.អ្នកនាង ស្វែង សុជាតា (សម្តែងជាតួអង្គ នាងម្តាយចុង)

អ្នកនាង ស្វែង សុជាតា

អ្នកនាង ស្វែង សុជាតា ហាក់ទទួលបានទីផ្សារការងារខ្ពស់ ក្រោយពេលដែលតារាស្រីរូបនេះ ត្រូវបានគេឃើញលេចមុខជាញឹកញាប់នៅក្នុងរឿងភាពយន្តទាំងខ្នាតធំ និងស្ពតពាណិជ្ជកម្មជាដើម។

៤/.អ្នកនាង ដាញ់ ម៉ូនីកា (សម្តែងជាតួអង្គឯក)

អ្នកនាង ដាញ់ ម៉ូនីកា

ក្រោយរៀបការជាមួយស្វាមីជាអាណិកជន បានប្រើប្រាស់ជីវិតផ្ទាល់ខ្លួនលើទឹកដីប្រទេសអូស្រ្តាលី ដោយមានមុខរបរជាអ្នកលក់អនឡាញ។ ប៉ុន្តែម្តងម្កាល តារាស្រីរូបនេះក៏បានត្រលប់មកកាន់មាតុភូមិកម្ពុជាវិញផងដែរ៕

Banner Content

Related Article

0 Comments

Leave a Reply

ពាណិជ្ជកម្ម

telegram : 066 74 3388