2022/08/17 at 5:02 PM
Banner Top
អានហើយរំជួលចិត្ត! មានទ្រព្យហូរហៀមែនពិត តែ ទ្រី ដាណា បែរជាទម្លាយរឿងរ៉ាវស្មុគស្មាញ ដែលគ្មានអ្នកដឹង

លោកស្រី ទ្រី ដាណា ដែលកំពុងតែមានភាពចម្រូងចម្រាស បានធ្វើឲ្យអ្នកលេងបណ្ដាញមានការរចាប់អារម្មណ៍ ក៏ដូចជាចង់ដឹងពីការសម្រេចចិត្ត និងការដោះស្រាយរបស់លោកស្រី។ 

យ៉ាងណាមិញ ក្រោយពីមានរឿងបែបនេះហើយ ស្វាមីរបស់ លោកស្រី ទ្រី ដាណា ក៏បានធ្វើការ Live វីដេអូ សុំទោសទាំងទឹកភ្នែក បង្ហាញពីអារម្មណ៍ដឹងខុស និងមានការនឹករលឹកដល់ប្រពន្ធកូន ថែមទៀតផង

លោកស្រី ទ្រី ដាណា

មិនត្រឹមតែប៉ុណ្ណោះ កាលពីមុននេះបន្តិច លោកស្រី ទ្រី ដាណា ក៏បានបង្ហោះសារយ៉ាងវែងអន្លាយនៅលើបណ្ដាញសង្គម បង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួន បន្ទាប់ពីជួបរឿងរ៉ាវប្រេះស្រាំនៅក្នុងគ្រួសារ ដែលអាចនិយាយបានថា នេះគឺជាការសម្រេចចិត្តរបស់លោកស្រី ផងដែរ។

លោកស្រី ទ្រី ដាណា

នៅក្នុងនោះ លោកស្រីបានរៀបរាប់ថា៖ នៅពីក្រោយស្នាមញញឹមរបស់មនុស្សម្នាក់ៗ មានបញ្ហា និងទុក្ខលំបាករាប់ពាន់ម៉ឺនសែនដែលត្រូវឆ្លងកាត់  បញ្ហាមនុស្សស្រីជួបច្រើនបំផុត គឺរឿងគ្រួសារ តែនាងក៏ជាមនុស្សពូកែទ្រាំបំផុតក្នុងរឿងគ្រួសារ។ មិនថារងការឈឺចាប់ មានទុក្ខលំបាក មានបញ្ហាផ្ទៃក្នុង ឬទទួលទារុណយ៉ាងណា ក៏មិនអាចនិយាយបាន ព្រោះតែពាក្យថាកិត្តិយសមនុស្សស្រី និងពាក្យថា មកពីកម្មយើងទេ  មនុស្សប្រុសមួយចំនួនតូចមានកម្លាំង មានសេរីភាព អាចធ្វើបានគ្រប់យ៉ាង អាចផឹកស៊ីសប្បាយ អាចយកពាក្យថាមកពីស្រា ធ្វើបាបប្រពន្ធ ធ្វើបាបមនុស្សស្រី បំពានគ្រប់បែបយ៉ាង តាមកម្លាំងដែលខ្លួនមាន រួចនិយាយថាមកពីស្រា ប៉ុន្តែមនុស្សស្រីមិនអាចទេ។ គេអាចសម្ដែងមុខ២ ធ្វើជាគួរអាណិតមុខមនុស្សទូទៅ តែជាមនុស្សមានអំណាចលើប្រពន្ធ ធ្វើបាបប្រពន្ធទៅតាមកម្លាំង។ ខ្ញុំព្យាយាមស្ងប់ស្ងាត់ រក្សាកិត្តិយសខ្លួនឯងជាមនុស្សស្រី មិននិយាយច្រើនពីបញ្ហាគ្រួសារទេ ហើយគ្រប់គ្នាអាចយល់ការលំបាកនេះ ជាពិសេសក្នុងនាមមនុស្សស្រីដូចគ្នា។ អ្នកណាចង់ឱ្យឪពុកម្ដាយបែកបាក់គ្នា? ពេលឃើញគាត់ឈ្លោះគ្នា យើងពិបាកចិត្តណាស់ មិនចង់ឱ្យបែក យំអង្វរ តែនៅពេលមានគ្រួសារខ្លួនឯង ទើបបដឹងថា ការដោះលែងជារឿងល្អបំផុត នៅពេលជួបមនុស្សមិនយល់ចិត្ត មិនដឹងខ្លួនខុស ម្ដងហើយ ម្ដងទៀត ហើយវិលមកវិញ គឺដើម្បីតែគ្រប់គ្រង ប្រើអំណាចមនុស្សប្រុស

លោកស្រី ទ្រី ដាណា
លោកស្រី ទ្រី ដាណា
លោកស្រី ទ្រី ដាណា
សារបង្ហោះ របស់ លោកស្រី ទ្រី ដាណា
សារបង្ហោះ របស់ លោកស្រី ទ្រី ដាណា
សារបង្ហោះ របស់ លោកស្រី ទ្រី ដាណា
Banner Content

Related Article

0 Comments

Leave a Reply

ពាណិជ្ជកម្ម

អ្នកប្រហែលចូលចិត្ត

ចាប់ពីទី ២៣,២៤,២៥ ​ឆ្នាំ​ទាំង​៧​​នេះ លុយហូរចូលខ្លាំង សំណាងល្អប្រា​ថ្នា​អ្វីបានសម្រេច
ស្ថាបនិក និងជាអតីត CEO ក្រុមហ៊ុន YG ត្រូវបានអយ្យការសម្រេច​ចោទប្រកាន់ពីបទព្យាយាម​លាក់បាំង ករណីប្រើប្រាស់គ្រឿងញៀនរបស់តារាក្នុងផលិតកម្មរបស់ខ្លួន
មានឆ្ងល់ទេថាហេតុអ្វី ឪក​ សុគន្ធកញ្ញា ជាតារាលេចធ្លោនិងមិនដែលបាត់ប្រជាប្រិយភាពសោះ
ថ្ងៃ​១៥​ឆ្នាំ​កុង្សីយ៍​​ ឆ្នាំរោង ជូត ច កុរ មមី រាសី​ស្ថិត​លើ​កំពូលភ្នំ​មាស​លាភ​លំដាប់​មេឃ មានទ្រព្យហូរចូលឥតដាច់
រំជួលចិត្តជាពន់ពេក! ក្រោយ តារាកំប្លែងថៃ Kom ស្លាប់ទៅ កូនស្រី ច្រៀងចម្រៀងយ៉ាងកម្សត់ (មានវីដេអូ)
telegram : 066 74 3388