ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋបានប្រទះឃើញស.ពបុរសម្នាក់ត្រូវជនមិនស្គាល់មុខសម្លា.ប់ចា.ក់ជាច្រើនកន្លែង រួចបានយកស.ពមកទម្លាក់ចោល ក្រោមដើមត្នោត ស្ថិតក្នុងភូមិអំពិលទឹក ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល បង្កការការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ។
ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចដាក់ការសង្ស័យថាជាករណីឃា.តកម្ម។

តាមប្រភពពីសាក្សីនៅក្បែរកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ ពួកគាត់ធ្វើដំណើរឆ្លងកាត់ទីនោះ ក៏បានប្រទះឃើញសាកស.ពអង្គុយអោនមុខចុះ ក្នុងស្ថានភាពឈា.មជាប់អាវ និងមានស្នាមចា.ក់ជាច្រើនកន្លែងផងដែរ ។ ទើបពួកគាត់រាយការណ៌ជូនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលតែម្តង ។

ក្រោយពីទទួលបានសេចក្តីរាយការណ៍ខាងលើនេះភ្លាម កម្លាំងនគរបាលខេត្តកណ្ដាល និងនគរបាលស្រុកមុខកំពូល បានចុះពិនិត្យដល់កន្លែងទើបដឹងថា ជនរងគ្រោះជាជនជាតិវៀតណាម។

ជនរងគ្រោះខាងលើឈ្មោះ ង្វៀង ដាំងជុង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិវៀតណាម ទីលំនៅឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានបង្ហើបថា ករណីខាងលើនេះទំនងជាចា.ក់សម្លា.ប់នៅក្នុងទឹកដីខេត្តផ្សេង ហើយយកស.ពមកទម្លាក់ចោលក្នុងខេត្តកណ្ដាល ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងពិនិត្យ និងធ្វើកោសល្យវិច្ច័យ ដើម្បីកសាងសំណុំរឿងស្រាវជ្រាវរកជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕

ប្រភព៖ កោសន្តិភាព