សន្និសីទដែលបានធ្វើឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ គឺសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
បញ្ជាក់ថា កីឡាករទាំង ៦នាក់ ដែលឆ្លងជំងឺកូវីដ-១៩ រួមមាន ៖ ចាន់ វឌ្ឍនាកា, គួច សុគុម្ភៈ, សឿយ វិសាល, សារ៉េត គ្រីយ៉ា, កែ សុខសិឡា, និង ទៀន ពិសី ។

ការបកស្រាយរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កំពុងធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នងពេលនេះ ។ យ៉ាងណាមិញមន្ត្រីសហព័ន្ធសុំមិនធ្វើអត្ថាធិប្បាយជុំវិញករណីនេះច្រើនទេ ដោយគ្រាន់តែអះអាងថា កីឡាករដែលឆ្លងទាំងអស់គឺមានសុខភាពល្អ និង កំពុងស្ថិតក្នងការសម្រាកព្យាបាលថែ និង ថាមិនមានអ្វីគួរអោយព្រួយបារម្ភឡើយ។

ជាមួយគ្នានោះមន្ត្រីសហ័ន្ធបានសម្ដែងការសរសើរ ដោយសារតែកីឡាករទាំងអស់បានរួមកម្លាំងគ្នាយកឈ្នះក្រុមហ្គាំរបស់អាមេរិក ហើយបន្តឡើងវគ្គជម្រុះ សម្រាប់ការប្រកួតបន្ត ដោយកីឡាករដែលខាងសហព័ន្ធប្រកាសថាបានឆ្លងកូវីត ក៏ត្រូវបានមហាជនចាត់ទុកថា គឺជាវិរៈបុរស ក្នុងក្រុមដែលប្រឹងពុះពារហើយបើកការប្រកួតធ្វើអោយក្រុមទទួលជ័យជម្នះ។ កីឡាករទាំងនេះ ក៏ត្រូវបានហ្វេនៗ ជូនពរអោយមានសុខភាពល្អផងដែរ ក្រោយបែកដំណឹងឆ្លងកូវីដ-១៩ ៕
