2022/08/11 at 12:37 PM
Banner Top
ខាល ម្សាញ់ វក រកា កុរ ច មមី លាភ​ធំជិតមកដល់ហើយ​សំណាង​ធំ​ណាស់មានលុយ​ទាំង​​ចូល​​ឈឹប​ៗ

ឆ្នាំខាល ២​ថ្ងៃនេះ​លេខ​នាំ​សំណាង​៤៤៤ លោក​អ្នក​សម្បូរ​លុយ​ចាយ រាសី​ឡើង​ខ្លាំង​ផុត​គ្រោះ​ស៊យ​អស់​គ្មាន​សល់ មាន​តែ​លាភ​ធំ លុយ​ធំ​ចូល​មក​ជំនួស​វិញ ។

អ្នក​កើត​ឆ្នាំ​នេះ​ជា​ប្រភេទ​មនុស្ស​មាន​ឫទ្ធិ​អំណាច​ស្ថិត​នៅ​លើ​កំពូលភ្នំ​ទ្រព្យ មានទ្រព្យ​មហាសាល និង​មាន​បញ្ញា​ច្រើន ជា​អ្នក​ចូល​ចិត្ត​ជួយ​អ្នក​ដទៃ និង​មាន​គេ​ស្រឡាញ់​រាប់អាន​គ្រប់​ទិស​ទី ។ ការងារ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​លឿន​ដូច​តំណក់ទឹកភ្លៀង​ធ្លាក់​ពីលើ​មេឃ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា គូ​ស្វាមីភរិយា​មាន​តែ​ភាព​ល្អូកល្អិន និង​ស្រស់ស្រាយ​រកគ្នា​កាន់តែ​ខ្លាំង ។

ឆ្នាំម្សាញ់ កំឡុង​២​ថ្ងៃ​ចុង​ស​ប្តា​ហ៍​នេះ​រាសី​ឡើង​ខ្ពស់ត្រដែត ប្រកប​កិច្ចការ​អ្វី​ក៏​បាន​សម្រេច​ជោគជ័យ ទទួលផល​ជាទី​កក់ក្តៅ ពិសេស​ក្តី​បំណង​ដ៏​ធំ​របស់​លោក​អ្នក​ទាំង​អម្បាលម៉ាន​បាន​មក​ដល់​ហើយ ប្រាកដជា​មាន​ហេង​ហេង​ជាក់​ជា​មិន​ខាន ។ បើ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ប្រាកដជា​ទទួល​បាន​ផល​សមប្រកប​ដូច​ការ​ប៉ង ពោល​គឺ​ប្រាក់​ចូល​មក​ដូច​ចាក់ទឹក ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា កំលោះ​ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ និង​ការ​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ លេខ​នាំ​ហេង​១៥៥ លាភ​ធំ​សំណាងល្អ​ហូរ​ចូល ។

ឆ្នាំវក ចុង​ស​ប្តា​ហ៍​២​ថ្ងៃនេះ​លោក​អ្នក​សម្បូរ​លុយ​ចាយ​ណែន​ៗ​ហោប៉ៅ មាន​ង៉ូ​វ​ហេង​ឡើង​ខ្លាំង និង​មាន​លាភ​ធំ​ចូល​មក​លើស​ពេល​ណា​ៗ​ទាំងអស់ ។ អ្នក​កើត​ឆ្នាំ​នេះ ធាតុមាស​ក្នុង​កែវ​មណី មានយស​ស័ក្តិ​ឧត្តុង្គឧត្តម​ខ្ពង់ខ្ពស់ និង​បានជា​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន ។ ពណ៌​នៃ​លាភ​សំណាង ពណ៌​លឿង​, លេខ​នាំ​លាភ​១៩៩ ។ ការងារ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន លុយកាក់​ចូល​មក​កប​ប្រសើរ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា បុរស​ស្ត្រី​មាន​តែ​ការ​ស្រស់ស្រាយ​រកគ្នា​កាន់តែ​ខ្លាំង ។

ឆ្នាំរកា រាសី​ឡើង​ខ្ពស់ត្រដែត លេខ​នាំ​សំណាង ៧៨៩ នៅ​រង្វង់​២​ថ្ងៃនេះ​ដួង​រាសី​លោក​អ្នក​ល្អ​ប្រសើរ​ខ្លាំង​ណាស់ ជា​ឱកាសល្អ​ក្នុង​ការ​សម្រេចចិត្ត ចរចា ឬ​ធ្វើ​កិច្ចសន្យា និង​ការ​ផ្លាស់​ប្តូរ​ការងារ​អ្វីមួយ ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទី​ជិត​ឆ្ងាយ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​ច្រើន ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​មាន​តែ​ក្រុម​មនុស្ស​ល្អ​ៗ​ជួយ​ជ្រោមជ្រែង ជួយ​យកអាសា និង​គាំពារ​ជា​និច្ច ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ស្វាមីភរិយា កំលោះ​ក្រមុំ​មាន​តែ​ការ​ស្រុះស្រួល​និង​ចេះ​អត់ឱន​ឱ្យ​គ្នា​ល្អ​ប្រពៃ​ណាស់ ៕

Banner Content

Related Article

0 Comments

Leave a Reply