2022/08/17 at 6:19 PM
Banner Top
សូមឪពុកម្ដាយទាំងអស់ប្រុងប្រយ័ត្ន! ក្មេងតូច​ម្នាក់ ឈ្លក់​សរសៃមីចូល​​ក្នុង​​រន្ធ​ច្រមុះ បណ្ដាលឲ្យស្លាប់ភ្លាមៗ ខណៈ​ពេលហូបមី

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ហេតុការណ៍​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដោយសារ​ក្មេង​ប្រុស​ម្នាក់​ត្រូវ​បាន​បាត់បង់​ជីវិត​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ ខណៈ​ពេល​កំពុង​ហូប​មី បណ្តាល​ឱ្យ​ឈ្លក់​ចូល​ផ្លូវដង្ហើម ។

ករណី​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៣​និង​២០​នាទី​រសៀល ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០២១ ស្ថិត​នៅ​ក្នុងភូមិ​ថ្មី ឃុំ​សំរោង ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។

ប្រភព​ពី​នគរបាល​ស្រុក​អូរ​ជ្រៅ បាន​ឲ្យ​ដឹង​ថា ក្មេង​រង​គ្រោះ​ខាងលើ​មានឈ្មោះ ទុន ស៊ី​ម៉ា​នុ​ត ភេទ​ប្រុស​អាយុ​០៦​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​សំរោង ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ហើយ​ក៏​ជា​ក្មេង​ពិការ​ភាព​តាំងពី​កំណើត (​ទន់​ដៃ ទន់​ជើង​) ដើរ​មិន​រួច​ផង​ដែរ ។

ប្រភព​ដដែល​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ បងស្រី​ក្មេង​ប្រុស​រង​គ្រោះ​បាន​ឆុង​មី​ថៃ​ម៉ាក​យ៉ាំ​ៗ​ចំនួន​០៣​កញ្ចប់​ឲ្យ​ប្អូន​ៗ​ចំនួន​០៣​នាក់ ដើម្បី​ចែក​គ្នា​ម្នាក់​០១​ចាន​ញ៉ាំ រួម​ទាំង​ទាំង​ក្មេង​រង​គ្រោះ​ផង​ដែរ ។ នៅ​ពេល​ដែល​ក្មេង​ៗ​កំពុង​តែ​ហូប​មី​ឆុង​នោះ ក៏​ស្រាប់តែ​ក្មេង​ប្រុស​រង​គ្រោះ​បាន​ឈ្លក់​មី ក៏​មាន​អាកា​រៈ​ទន់​.​ក ដោយ​ឃើញ​ដូច្នោះ​បងស្រី​ក្មេង​ស្រី​រង​គ្រើ​បាន​ជួយ​រឹត និង​នាំ​ទៅ​មណ្ឌល​សុខភាព ប៉ុន្តែ​ជា​អកុសល នៅ​ពេល​ទៅ​ដល់​មណ្ឌល​សុខភាព ត្រូវ​បាន​គ្រូពេទ្យ​ពិនិត្យ និង​ប្រាប់​ថា កុមា​រា​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លា​.​ប់​បាត់​ទៅ​ហើយ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា បើ​តាម​ការ​ពិនិត្យ​របស់​គ្រូពេទ្យ​ឃើញ​ថា មាន​សរសៃ​មី​ចូល​ក្នុង​រន្ធ​ច្រមុះ ដូច្នេះ​សង្ស័យ​ថា ខណៈ​ពេល​ដែល​ក្មេង​ប្រុស​រង​គ្រោះ​កំពុង​តែ​ហូប​មីនោះ បណ្តាល​ឱ្យ​ឈ្លក់​ចូល​ទៅ​ក្នុង​ផ្លូវដង្ហើម ទើប​បណ្តាល​ឱ្យ​ស្ទះផ្លូវ​ដង្ហើម​រហូត​បាត់​បង់ជីវិត​តេ​ម្តង ម្យ៉ាង​ក្មេង​ប្រុស​រង​គ្រោះ​គឺជា​មនុស្ស​ពិការ​ដើរ​មិន​រួច​នៅ​តែ​មួយ​កន្លែង​ទៀត៕

ប្រភព៖ កោះសន្តិភាព

Banner Content

Related Article

0 Comments

Leave a Reply

%d bloggers like this: