ពេទ្យវះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានរកឃើញដែកគោល ខ្ចៅ និងគ្រាប់លោហៈជាច្រើនទៀត ទម្ងន់មួយគីឡូក្រាមក្នុងពោះបុរសម្នាក់ ។ លោហៈខ្លះមានប្រវែងរហូតដល់១០សង់ទីម៉ែត្រ ។
បើតាមការបញ្ជាក់ពីវេជ្ជបណ្ឌិត អ្នកជំងឺក្នុងប្រទេសលីទុយអានី (Lithuania) នោះបានលេបលោហៈអស់រយៈពេល១ខែមកហើយ បន្ទាប់ពីគាត់ផ្តាច់ទម្លាប់ផឹកស្រា ។
បុរសដែលមិនត្រូវបានគេបញ្ចេញឈ្មោះរូបនេះ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យសកលវិទ្យាល័យ Klaipeda ដោយសារមានការឈឺពោះធ្ងន់ធ្ងរ ។

ការឆ្លុះកាំរស្មីអ៊ិចបានបង្ហាញថា ក្នុងពោះរបស់គាត់មានដែកគោល ប្រឡុង វីស និងគ្រាប់លោហៈផ្សេងៗទៀត ។
វេជ្ជបណ្ឌិតផ្នែកវះកាត់ឈ្មោះ Sarunas Dailidenas ដែលទទួលខុសត្រូវលើការវះកាត់ ៣ម៉ោង ដើម្បីជួយបុរសស៊ីដែករូបនេះបានចាត់ទុកថា វាជាករណីប្លែកបំផុត ។
ក្រោយពេលវះកាត់រួច គាត់ស្ថិតក្នុងស្ថានភាពនឹងន និងកំពុងត្រូវតាមដាននៅពេទ្យសកលវិទ្យាល័យ Klaipeda ៕