2022/08/11 at 6:16 AM
Banner Top
បុរសវ័យជាង ៤០ឆ្នាំម្នាក់ បាត់ខ្លួនភ្លាមៗដោយសារបើក​ទូក​​ទៅបុក​នឹង​ច្រាំង បណ្តាលឲ្យ​ធ្លាក់​ពីលើ​ទូកហើយហូរ​រសាត់​តាម​ទឹក​

ខេត្តបន្ទាយមានជ័យ ៖ កងកម្លាំង​ស្វែងរក​បុរស​ម្នាក់​បាត់​ខ្លួន​ដោយសារ​ទូក​ជន​រង​គ្រោះ​បាន​បើក​ទៅ​បុក​នឹង​ច្រាំង បណ្តាល​អោយ​ធ្លាក់​ពីលើ​ទូក ហូរ​រសាត់​តាម​ទឹក​បាត់​ខ្លួន​តែ​ម្តង ។ នេះ​បើ​យោង​តាមផេកកងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ​បាន​ផ្សព្វផ្សាយ ។

នៅ​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ត្រី សឹ​ង្ហ ទុំ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១ ចាត់តាំង​កងកម្លាំង​អន្តរាគមន៍​របស់​កងពលតូច​ថ្មើរជើង​លេខ​៥១ ដឹកនាំ​ដោយ​វរសេនីយ៍ត្រី ដែង សុ​ភី​វ ចុះ​ជួយ​អន្តរាគមន៍​ស្វែងរក​បុរស​ម្នាក់​ដែល​បាន​បាត់​ខ្លួន កាលពី​ម៉ោង​៥​ព្រឹក ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០២១​។

បុរស​ដែល​បាត់​ខ្លួន​មានឈ្មោះ សុ​ន សា​វុ​ធ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូម​កូន​ដំរី សង្កាត់​និមិត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​បាន​ទៅ​នេសាទ​ត្រី នៅ​ក្នុង​តំបន់​បឹង​អូ​ខៃ​ដ​ន ពី​នាក់​កូនប្រុស អាយុ​១៣​ឆ្នាំ ។

សូម​បញ្ជាក់​ថា ផងដែរថា ករណី​នេះ​បាន​កើតឡើង​ដោយសារ​ទូក​ជន​រង​គ្រោះ​បាន​បើក​ទៅ​បុក​នឹង​ច្រាំង​បណ្តាល​អោយ​បុរស​ម្នាក់​ធ្លាក់​ពីលើ​ទូក​ហូរ​រសាត់​តាម​ទឹក​បាត់​ខ្លួន​តែ​ម្តង ។

បន្ទាប់​ពី​កើតហេតុ កូនប្រុស​របស់​ជន​រង​គ្រោះ​បាន​ជួយ​ង្គ្រោះ​ដោយ​សុវត្ថិភាព ។ ដោយឡែក​កម្លាំង​អន្តរាគមន៍​របស់​កងពល បាន​បន្ត​ស្វែងរក​ជន​រង​គ្រោះ​ដែល​បាត់​ខ្លួន​ដោយ​សហការ​ជាមួយ​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​រួម​ជាមួយ និង​ទូក​កាណូត​ចំនួន​៥​គ្រឿងផង​ដែរ ៕

Banner Content

Related Article

0 Comments

Leave a Reply