រាជធានីភ្នំពេញ៖ លោក ពេជ វិជ្ជាធរ អនុប្រធានតុលាការ នឹងជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានចេញដីកា សម្រេចឃុំខ្លួនបុរសម្នាក់ ដាក់ពន្ធនាគារព្រៃសជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ ពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ពាក់ព័ន្ធបទល្មើស ចេញសែកមិនសាច់ប្រាក់ប្រមាណ ៣ម៉ឺនដុល្លារអាមេរិក។
បុរសដែលជាជនសង្ស័យ ឈ្មោះ សុខ តូម៉ា ហៅ ប្រេស៊ីល ដែលជាឈ្មោះសម្ងាត់ សម្រាប់អ្នកលេងល្បែង ភេទប្រុស អាយុ៣៩ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនមួយ មានទីលំនៅផ្ទះលេខ៣៧E3 ផ្លូវលេខ ១៣៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ដីកាសម្រេចឃុំខ្លួនរបស់លោកពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថា សម្រេចដាក់ឈ្មោះ សុខ តូម៉ា ហៅ ប្រេស៊ីល ស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ពីបទ.មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅភ្នំពេញ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ដែលបទល្មើសមានចែងតាមបញ្ញាត្តិមាត្រា២៣១ នៃច្បាប់ស្ដីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់។តុលាការសម្រេចឃុំខ្លួន ឈ្មោះ សុខ តូម៉ា ដាក់ពន្ធនាគារប៉េហ្ស៊ីជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ថ្ងៃបើកសវនាការជំនុំជម្រះទោសតាមច្បាប់ជាធរមាន។

ប្រភព័ត៌មានឲ្យដឹងថា ជនសង្ស័យឈ្មោះ សុខ តូម៉ា ហៅ ប្រេស៊ីល អាចវ័នក បណ្តាលមកពីរឿងល្បែងស៊ីសង ទើបជំពាក់ប្រាក់គេ ដល់ទៅ ៣ម៉ឺនដុល្លារអាមេរិក រកសងវិញ មិនបាន។ ទីបំផុតចេញសែកស្អុយ លុះដល់ពេលទ័លច្រក ធ្លាក់ខ្លួន ទៅដេកក្នុងគុក PJ៕

ប្រភព៖ កោះសន្តិភាព