2022/08/11 at 5:44 AM
Banner Top
ហួសចិត្ត! បុរសម្នាក់ខឹងស្រីស្នេហ៍ទាត់ពង​.​ស្វាស ក៏កើតជាជម្លោះយកកាំបិតប៉័ងតោកាប់លើគូស្នេហ៍

​ជនជាប់ចោទ​ឈ្មោះ គុប ផា បាន​ទទួលស្គាល់​កំហុស និង​សារភាព​ថា

«​ខ្លួន​ពិតជា​បានកា​.​ប់​ទៅ​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​» តែ​មិន​មាន​បំណង​ស​ម្លា​.​ប់​ស្ត្រី​ស្នេហ៍​នោះ​ទេ ដែល​រឿង​នេះ​បាន​ផ្តើម​ចេញពី​ជម្លោះ​ពាក្យ​សម្ដី​នឹង​គ្នា​តិចតួច ដោយ​ជន​រង​គ្រោះ​បាន​ធាក់​ចំ​ពង​.​ស្វាស បណ្តាល​ឲ្យ​រូបគេ​ខឹង​រហូត​ទាញ​កាំបិត​កា​.​ប់ដា​ច់ក​.​ដៃ​ជន​រង​គ្រោះ​តែ​ម្តង ។

យ៉ាងណាមិញ តុលាការ​កំពូល​កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២១ បាន​ប្រកាស​សាលដីកា​សម្រេច​តម្កល់​ទោស​ជនជាប់ចោទ​ឈ្មោះ គុប ផា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​រកស៊ី​លក់​មាន់ និង ទា ស្ថិត​នៅ​ឃុំ​ដូង ស្រុក​បាទី ខេត្តតាកែវ ដាក់​ពន្ធនាគារ​កំណត់​១០​ឆ្នាំ និង​កែប្រែ​ឲ្យ​សង​សំណង​រដ្ឋបវេណី ទៅ​ដើមបណ្ដឹង ចាប់ពី​៤០០​លាន​រៀល ទៅ​៨០០​លាន​រៀល​វិញ ។

សូម​រម្លឹក​ថា ជនជាប់ចោទ​ត្រូវ​បាន​តុលាការ​ថ្នាក់​ក្រោម និង​ថ្នាក់​កណ្តាល កាត់ទោស​ដាក់​ពន្ធនាគារ​កំណត់​១៤​ឆ្នាំ ជាប់​ពាក់ព័ន្ធ​នឹង​ករណី «​ប៉ុនប៉ង​មនុស្ស​ឃា​.​ត (​កា​.​ប់​ប្រហារ​ដោយ​កាំបិតប៉័ងតោ​) ទៅ​លើ​ស្ត្រី​ម្នាក់​ដែល​ជា​គូស្នេហ៍ បណ្តាល​ជន​រង​គ្រោះ​ដាច់​.​កដៃ​ម្ខាង ក្រោយ​ពី​ខឹង​នាង​ដែល​បាន​ធាក់​ចំ​ពង​.​ស្វាស​របស់​ខ្លួន ។ ជន​រង​គ្រោះ​មានឈ្មោះ សាន្ត ចិន្តា ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​នឹង​ជនជាប់ចោទ ។

តែ​យ៉ាងនេះ​ក្តី ជនជាប់ចោទ​ឈ្មោះ គុប ផា នៅ​តែ​មិន​សុខចិត្ត​នឹង​សាលដីកា​របស់​សាលាឧទ្ធរណ៍ បាន​បន្ត​ប្តឹង​សារទុក្ខ​ទៅ​តុលា​ការ​កំពូល​បន្ត​ថែម​ទៀត ។ ដូច្នោះ​ហើយ ទើប​តុលាការ​កំពូល បាន​លើកយក​សំណុំរឿង​នេះ មក​បើក​សវនាការ​ជំនុំ​ជម្រះក្តី​ឡើង​វិញ តែ​ទីបំផុត​តុលាកា​កំពូល​នៅ​តែ​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​ទុកជា​បានការ​ដដែល ៕

ប្រភព៖ កោះសន្តិភាព

Banner Content

Related Article

0 Comments

Leave a Reply

ពាណិជ្ជកម្ម

អ្នកប្រហែលចូលចិត្ត

លែងទុកមុខឲ្យ!​ តាន់ គឹមសួរ ព្រលះចុកៗទៅគ្រូជោគជ័យ សៀវ សុផល មិនសំច័យមាត់ ក្រោយដឹងថាជាឆាកល្ខោនរៀបចំជួយ ខ្ញុង លាដៃសុំលុយពីមហាជន
រន្ធត់ណាស់! បុរសម្នាក់ត្រូវ​​ជន​មិន​ស្គាល់​មុខ​សម្លាប់ដោយ​ចាក់​ចំជា​ច្រើន​កន្លែង រួច​បាន​យក​សព​មក​​ទម្លាក់​ចោល ក្រោម​ដើម​ត្នោត មួយកន្លែង
ថ្ងៃសំណាង! មហា​ឆ្នាំ​ទាំង​៦​កើប​លាភ​កើប​ហេង ​រាប់​លុយ​បី​ថ្ងៃជាប់គ្នា
ផ្អែមល្ហែមដល់ហើយ! រូបភាពប៉ុន្មានស្លឹកដែលស្វាម៉ី ឱក សុគន្ធកញ្ញា ធ្វើដាក់អ្នកនាង ឃើញហើយអ្នកនឹងច្រណែន
អ្វីៗប្រែប្រួលមិនទៀង! ពិធីការិនីល្បីឈ្មោះ ៩ដួង ដែលវិវត្តន៍ខ្លួនចេញពីតារាសម្ដែង
telegram : 066 74 3388