2022/08/17 at 6:34 PM
Banner Top
ពិតទេ មេគយតំបន់៥ បោះលុយ ៥០០០ដុល្លារឲ្យជនរងគ្រោះរឿងកូនចៅខ្លួនជិះឡានដេញបុកប្រជាពលរដ្ឋ ដើម្បីបញ្ចប់រឿង?

មន្ត្រីគយតំបន់ ៥ បានអោយដឹងថា កាលពីថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ២០២១ កន្លងមកថ្មីៗនេះ មន្ត្រីគយតំបន់ ៥ បានបេីកថយន្ត Lexus RX350 ពណ៌ស ពាក់ស្លាកលេខ 2AU-6806 ភ្នំពេញ ដេញបុកបុរសម្នាក់បេីកម៉ូតូស្កុបពី ( Scoopy ) អត់ស្លាកលេខ ដែលមន្ត្រីគយសង្ស័យថា អត់បង់ពន្ធនាំចូល ។

ហេតុការណ៍នេះបានកេីតឡេីងនៅចំណុចជិតអូរកំបុត ក្បែរបឹងត្រកួនដែរ ។ បុរសដែលជិះម៉ូតូស្កុបពី ត្រូវបានគេរាយការណ៍មកថា បានរងរបួសធ្ងន់បាក់ជេីងខាងឆ្វេង ។ ក្រោយ កេីតហេតុ លោក ឈួន សោភា មេគយចល័ត តំបន់ ៥ បានសម្របសម្រួល ជាមួយ បុរស នោះដោយចេញសងលុយចំនួន ៥០០០ដុល្លារ ទៅ បុរសនោះ ដេីម្បីបញ្ចប់រឿង ។

ហ្វេសប៊ុករបស់ឈ្មោះ Bong Long Svay បានបង្ហោះ រូបថត គ្រោះថ្នាក់បាក់ជេីង ដោយសរសេរថា ហេតុអ្វីយកជីវិតខ្ញុំមកលេងសើចម្ល៉េះ ?

ហ្វេសប៊ុក ឈ្មោះ Chhin Roth Barca បានសរសេរថា សូម អ្នក សារព័ត៌មាន ក្នុងប្រទេសកម្ពុជាជួយផ្សព្វផ្សាយគយចល័តរបស់ក្រសួងដែលប្រចាំការ នៅខេត្តបន្ទាយមានជ័យ គ្រប់គ្រងដោយលោកឈួន សោភា ផង។មិនយូរ​ប៉ុន្មាន​ ​ស្រាប់តែ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ខាងលើ ​បាន​ធ្វើកា​រលុប​ចោល​ពាក្យ​ និង​រូបថត​ដែល​បាន​បង្ហោះ​នោះ​ចេញ​ សង្ស័យ​ក្រោយ​មានកា​រសម្របសម្រួល​ណាមួយ​ ។​ពេល​សាកសួរ​រឿង​ប្រភព​ព័​ត៌មាន​ខាងលើ​ លោក​ឈុ​ន​ សុធា​វណ្ណ​រី​ មន្ត្រី​គយ​ច​ល័​ត្រ​តំបន់​៥​ប្រចាំ​នៅ​ជិត​ស្ពាន​ទឹកថ្លា ​ក្រុង​សិរី​សោភ័ណ ​ខេត្តបន្ទាយមានជ័យ ​ប្រាប់​តាម​ទូរស័ព្ទ​រសៀល​ថ្ងៃ​ទី​២៦​ កញ្ញា​ ថា​ ករណី​ខាងលើ ​ពិតជា​កើត​មាន​មែន​ ។

ប៉ុន្តែ​លោក​ថា​ ករណី​នេះ​បាន​ធ្វើកា​សម្របសម្រួល​រួច​ហើយ​ ។​ យ៉ាងណាក៏ដោយ​ ពេល​សាកសួរ ​ថា តើ​បញ្ចប់​ដោយ​ទឹក​ប្រាក់​៥.០០០​ដុល្លារ​មែនឬ​យ៉ាងណា ? ​មន្ត្រី​ខាងលើ​មិន​ធ្វើការ​ឆ្លើយ​តប​នោះ​ទេ ​បន្ទាប់​មកក៏​ផ្តាច់​ទូរស័ព្ទ​តែ​ម្តង​៕

ប្រភព៖ Town News

Banner Content

Related Article

0 Comments

Leave a Reply

ពាណិជ្ជកម្ម

អ្នកប្រហែលចូលចិត្ត

ដឹងការពិតហើយ! បុរសម្នាក់ដែលដៀលសមត្ថកិច្ចកប់ៗនោះ តាមពិតគឺជា…
ចិត្តសឿងណាស់! សុំលុយប្រពន្ធទៅការក្មួយ ប្រពន្ធឲ្យតិចពេក ចូលក្នុងផ្ទះបិទទ្វារចាក់សោ ដុតសម្លាប់ខ្លួនឯង ឆេះទាំងផ្ទះ អស់ទ្រព្យសម្បត្តិម៉ដ្ឋ គ្មានសល់
ក្មេងៗសុំចាញ់! តារាស្រីវ័យ ៧០ឆ្នាំម្នាក់ តមបាយជាង២០ឆ្នាំ ដើម្បីថែរក្សាសម្រស់
ព្រឺ​សម្បុរ​ពេល​ឮ​ទំនាយ​គ្រូ​ក្មេង​ឥណ្ឌា៖ នៅ​មាន​ការ​រាត្បាត​ជំងឺ​ធំ​ជាង​នេះ​មួយ​សារ​ទៀត
ឆ្លាតណាស់! ដើម្បីលាងខ្លួនពីភាពអាម៉ាស់ ខ្ញុង សន្យាថានឹងយកលុយដែលបានពីមហាជន ៥០ភាគរយ ទៅជូនមន្ទីរពេទ្យគន្ធបុប្ផា ក្រោយត្រូវប្រជាជនដៀលមួយចាស់ដៃ
telegram : 066 74 3388