2022/08/11 at 6:37 AM
Banner Top
សាហាវណាស់!  នារីជាប្រធានគណនេយ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយកន្លែង ត្រូវគេប្រទះឃើញដេកស្លាប់ ដោយពុំទាន់ដឹងមូលហេតុពិតប្រាកដ

ខេត្តព្រៃវែង ៖ ករណីឃាតកម្ម លើនារីម្នាក់ ជាប្រធានគណនេយ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វិវឌ្ឍន៍សាខាស្រុកស្វាយអន្ទរ បង្កការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ដោយត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ធ្វើការនៅក្នុងអាគារគ្រឹះស្ថាន ចំណែកនៅលើដងខ្លួនមានស្នាមរបួសជាច្រើនកន្លែង គឺកើតឡើងដោយសារតែ ជម្លោះការងារ។ ចំណែកជនសង្ស័យ ក៏ត្រូវបានសមត្ថកិច្ចកំណត់មុខសញ្ញា និងឃាត់ខ្លួនបានផងដែរ។

សមត្ថកិច្ចបានអោយដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ មុំ ចិន្តា អាយុ២៧ឆ្នាំ មានទីលំនៅក្នុងភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង និងមានមុខរបរជាប្រធានគណនេយ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិវឌ្ឍន៍ សាខាស្រុកស្វាយអន្ទរ។

បើយោងតាមចម្លើយរបស់ក្រុមគ្រួសារនារីរងគ្រោះ ទើបសមត្ថកិច្ចកំណត់មុខសញ្ញាជនសង្ស័យបាន ហើយក៏តាមស្រាវជ្រាវរហូតទទួលបានដំណឹងថា ជនសង្ស័យបានត្រឡប់ទៅផ្ទះនៅឯឃុំពាមរក៍ ស្រុកពាមរក៍ ហើយត្រូវបានគ្រួសារនាំទៅកាន់មន្ទីរពេទ្យបង្អែកអ្នកលឿង ទើបសមត្ថកិច្ចបន្តតាមទៅដល់មន្ទីរពេទ្យ និងដាក់កម្លាំងការពារមិនឱ្យជនសង្ស័យរត់គេចខ្លួន រហូតដល់ព្រឹកឡើង ទើបក្រុមគ្រូពេទ្យប្រគល់ឯកសារនិងជនសង្ស័យឲ្យសមត្ថកិច្ចនាំយកទៅកាន់ស្រុកស្វាយអន្ទរវិញ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ។

សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃកើតហេតុនោះ គឺជាថ្ងៃអាទិត្យ ដែលធម្មតាគ្មានមនុស្សធ្វើការទេ ប៉ុន្តែនៅរសៀលថ្ងៃនេះ មានបុគ្គលិកចូលមកប្រចាំការ (វេនយប់) ហើយបានចូលទៅខាងក្នុងពិនិត្យមើល ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់ម្នាក់ឯង នៅក្នុងបន្ទប់ធ្វើការបាត់ទៅហើយ ដោយមិនដឹងស្លាប់តាំងពីពេលណា និងអ្នកណាជាអ្នកសម្លាប់នោះទេ ទើបរាយការណ៍ទៅសមត្ថកិច្ច បង្កឲ្យមានការភ្ញាក់ផ្អើលឡើងពេញកន្លែងកើតហេតុតែម្តង។

ប្រភពបន្តថា តាមការពិនិត្យលើខ្លួនប្រាណសព គឺឃើញមានស្នាមរបួសជាច្រើនកន្លែង ទាំងនៅលើដៃជើង ខ្លួនប្រាណ ពិសេសគឺនៅលើគល់ក គឺមានស្នាមជាំពេញតែម្ដង ដែលនេះសបញ្ជាក់ថា មុនពេលស្លាប់ជនរងគ្រោះត្រូវបានជនល្មើសធ្វើទារុណកម្ម ចងវាយនិងច្របាច់កខ្លាំង ទើបបណ្ដាលឱ្យស្លាប់។

សមត្ថកិច្ចបានបន្តទៀតថា តាមការស្តាប់ចម្លើយរបស់ក្រុមគ្រួសារជនរងគ្រោះ នៅព្រឹកថ្ងៃកើតហេតុ នារីរងគ្រោះបានប្រាប់ម្តាយថា ប្រធានរបស់នាង ឈ្មោះ យ៉ុម ចន្ថា (ប្រធានសាខា) បានហៅនាងទៅប្រជុំតែ២នាក់នៅកន្លែងធ្វើការ មិនដឹងមានរឿងអ្វីនោះទេ និយាយរួចក៏ចេញទៅបាត់ រហូតដល់ល្ងាចស្រាប់តែទទួលបានដំណឹងថា កូនស្រីស្លាប់បាត់ទៅហើយ៕

ប្រភព៖ Town News

Banner Content

Related Article

0 Comments

Leave a Reply