សេចក្តីរាយការណ៍បន្តថា ស.ពជនរងគ្រោះខាងលើមានឈ្មោះ ណឹម វណ្ណា ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិពោធិ៍ពីរដើម ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ បន្ទាប់ពីក្រុមគ្រូពេទ្យពិនិត្យសាកស.ពជនរងគ្រោះគឺរកមិនឃើញកូវីដ១៩ទេ ទើបសមត្ថកិច្ចបង្កើតគណៈកម្មការ ធ្វើកោសល្យវិច័យតាមជំនាញ ដើម្បីកំណត់ពីការបាត់បង់អាយុជីវិតស្ត្រីជនរងគ្រោះដែលបានច.ង.កនឹងដើមកាស្យា ជាប់មាត់ស្រះ ហើយចងដោយខ្សែកាបូបស្ពាយពណ៌ខ្មៅប្រវែង៦០សសង់ទីម៉ែត្រ ក្រោមជើងស.ពជាប់គល់ដើមកាស្យា និងមានស្បែកជើង១គូរ ពណ៌លឿងទៀតផង ។ ហើយជនរងគ្រោះពាក់អាវយឺតដៃវែង ពណ៌សលាយខ្មៅ ស្លៀកខោខាវប៊ូយជើងវែងប្រផេះ ផ្នែកដងខ្លួនពុំមានស្លាកអ្វីពាក់ព័ន្ធនឹងអំពើ ទារុណ.កម្ម ឬឃាត.កម្មនោះទេ ។
សេចក្តីរាយការ៍បន្តថា បុរសប្តីឈ្មោះ ញឿង ផល្លិត អាយុ៣២ឆ្នាំ រស់នៅភូមិព្រែកសំរោង ឃុំរហាត់ ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងប្រហែល៨យប់ រូបគេនឹងប្រពន្ធបានឈ្លោះប្រកែកគ្នារឿងខ្លួន (ប្តី) ចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន២ថ្ងៃហើយ នៅតែផឹកស្រា ខណៈពេលប្រពន្ធប្រាប់ថា បើផឹកស្រាមិនបាច់ហូបបាយទេ និយាយតែប៉ុណ្ណោះប្រពន្ធក្រវែងចានបាយចោលអស់ ដោយឃើញដូច្នោះខ្លួនក៏ថា បើចឹងខ្ញុំមិននៅជាមួយនាងឯងទេ ហើយខ្លួនក៏ដើរចេញមកក្រៅបាត់ទៅ ។

ប្រភពដដែលបន្តថា លុះបានប្រហែលកន្លះម៉ោង ខ្លួនក៏ដើរចូលទៅផ្ទះវិញ ស្រាប់តែឃើញប្រពន្ធបម្រុងបញ្ចប់ជីវិតខ្លួនឯង តែត្រូវជួយទាន់ ពេលនោះប្រពន្ធក៏នៅស្ងៀមដែរ ។ លុះដល់ម៉ោងប្រមាណ១១ ពាក់កណ្តាលយប់ ខ្លួនបានចេញទៅបត់ជើងខាងក្រៅ ក៏ស្រាប់តែចូលមកក្នុងផ្ទះវិញបាត់ប្រពន្ធ ភ្លាមៗនោះខ្លួនក៏បានដើររកមើលតែរកមិនឃើញ រហូតដល់ម៉ោង១រំលងអធ្រាត្រទើបរកឃើញប្រពន្ធនៅម្ខាងផ្លូវក្នុង ខាងមុខកន្លែងធ្វើការ ដោយនាងបានច.ង.កនឹងដើមកាស្យា ខ្លួនក៏បានម្នីម្នាស្ទុះទៅស្រាយចំណងដាក់ប្រពន្ធចុះ រួចធ្វើចលនាចង្វាក់បេះដូង តែនាងបានដាច់ខ្យល់ស្លា.ប់បាត់ហើយ ។

តាមការបំភ្លឺរបស់បងថ្លៃឈ្មោះ ជាង សាខី ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិពោធិពីរដើម ឃុំរហាត់ ទឹក ស្រុកមង្គលបូរី បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងប្រហែល៨និង៣០នាទីយប់ នាង ណឹម វណ្ណា (ជនរងគ្រោះ) បានទូរស័ព្ទប្រាប់គាត់ថា ឃើញខ្មោចចូលប្តីនាងថា លៀនភ្នែក និងអណ្ដាតលៀនចេញមួយហាត់ តែនាងថា បានយកព្រះដាក់លើខ្លួន ហើយក៏សំងំស្ងៀមវិញទៅ។

ប្រភពដដែលបន្តថា បន្ទាប់មក រូបគាត់ (ជាង សាខឹ) ក៏បិទទូរស័ព្ទទៅ លុះរហូតដល់ម៉ោងប្រហែលយប់ ទើបប្តីរបស់ប្អូនស្រី បានទូរស័ព្ទប្រាប់គាត់ថា ប្រពន្ធគេច.ង.កស្លា.ប់បាត់ហើយ លុះព្រឹកឡើងគាត់បានទៅមើល ក៏ឃើញប្អូនថ្លៃពិតជាបញ្ចប់ជីវិតនៅនឹងដើមកាស្យាមែន៕

ប្រភព៖ កោះសន្តិភាព