សួស វីហ្សា បានបង្ហោះសារតាមគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា ប៉ុន្មានថ្ងៃនេះ ខ្ញុំ Live វីដេអូ ជាមួយស្វាមីឃើញថា មានចំនួនអ្នកចូលទស្សនារាប់សែននាក់ខ្ញុំពិតជារំភើបចិត្តណាស់។ នាងបញ្ជាក់ថា យើងខ្ញុំពិតជាសូមអរគុណដល់ពុកម៉ែបងប្អូនលោកយាយលោកតាដែលស្រលាញ់ចូលចិត្តប្តីប្រពន្ធខ្ញុំ និងមិនប្រកាន់ពួកខ្ញុំទាំងពីរនាក់ តែក៏មានមតិបងប្អូនមួយចំនួនតូចពួកគាត់មិនពេញចិត្ត ហើយបែរជាគិតមកលើពួកយើងផ្លូវមិនល្អទៅវិញ។
នាងថា ពួកយើងទាំងពីរនាក់ប្តីប្រពន្ធកម្សត់ណាស់ ពីដើមមកខិតខំតស៊ូលំបាកជាមួយគ្នាទម្រាំមានដូចសព្វថ្ងៃនេះ អញ្ចឹងបើយើងទាំងពីរខុសឆ្គងអី សូមអភយ័ទោសផងចុះ។ នាងបន្ថែមថា ដូចប៉ុន្មានថ្ងៃមុនអញ្ចឹង ពួកខ្ញុំគ្រាន់តែទៅទិញមាសទិញពេជ្រជារបស់ដែលខ្លួនស្រលាញ់ ក៏មានបងៗមួយចំនួនមិនសប្បាយចិត្ត ហើយនិយាយថា គេជួលអោយទៅថតអោយហាងគេ។ តាមពិតពួកយើងមិនមែន ទើបតែទិញមាសទិញពេជ្រនឹងរបស់មានតំលៃលើកទីមួយឯណា យើងធ្លាប់បានទៅទិញមាសពេជ្រនៅកន្លែងផ្សេងៗជាច្រើនដែរ ហើយក៏បានថតបង្ហោះដូចគ្នាមិចបងមិនប្រតិកម្មផង?។

នាងបញ្ជាក់ថា ចុះបើថ្ងៃណាមួយ ស្រាប់តែពីរនាក់ប្តីប្រពន្ធខ្ញុំបោះដើមទៅចាប់ដៃគ្នាធ្វើជាដៃគូរសហការរកស៊ីជាមួយនឹងបងស្រីទ្រីដាណា យ៉ាងពិតប្រាកដមែន តើបងៗនៅគិតថា គេជួលពួកខ្ញុំមកសម្តែងទៀតទេ បើឃើញរូបភាពបែបនេះកើតឡើងពិតមែន?។ ហើយមួយទៀត គ្រាន់តែយើងទាំងពីរនាក់ទិញមាសពេជ្រកន្លែងគាត់យកប្រើប្រាស់សោះ តែវាពិតជាហេងមែន អោយនិយាយថាមិចវិញ???។

បើតាម សួស វីហ្សា មនុស្សយើងម្នាក់ៗមានជីវិតមិនទៀងទេ ចូរស្រលាញ់រាប់អានគ្នាអោយបានច្រើនៗ ទើបជីវិតយើងមានក្តីសុខ។ ជាចុងក្រោយសូមជូនពរបងប្អូនមានសុខភាពល្អ និងរស់នៅសប្បាយរីករាយជាមួយនឹងអ្វីដែលយើងមាន កុំបំពានអ្នកដទៃ នោះយើងនឹងមានក្តីសុខពិតប្រាកដ ហេងហេងសុខសប្បាយទាំងអស់គ្នាបងប្អូន៕