កម្សាន្ត៖ នៅលើបណ្តាញសង្គមរបស់អតីតតារាសម្តែង សេង សូណា បានដាច់ចិត្តសរសេរពាក្យក្នុងដោយកាត់កេរ្តិ៍ខ្មាស់ថា « នាងខ្ញុំ សេង សូណា បានឆ្លងកូវីដ និងលើសឈាមទឹកនោមប្រៃ និងខ្សោយបេះដូង និងឡើងខ្លាញ់ឡើងអាស៊ីតមានជំងឺប្រចាំកាយផង ។ មាន កាខ្វះខាតលុយកាក់ជាខ្លាំង សូមបងប្អូនក្នុងសមាគមន៍សិល្បៈ ឯកឧត្តម លោក លោកស្រី ជួយនាងខ្ញុំដោយក្តីមេត្តាផ្តល់ជាប្រាក់កាក់ដើម្បីសម្រួលជីវភាពរបស់នាងខ្ញុំផងទោះ1$2$ក្តីជាទឹកចិត្តរបស់បងប្អូន »។

ក្រោយពេលមើលឃើញការបង្ហោះនេះ គ្រប់គ្នា មានការភ្ញាក់ផ្អើលមិនជឿសោះតែ សេង សូណា ចុះឡើងៗ ទៅជួបរឿងធ្លាក់ខ្លួន ធ្លាក់សម្រស់លឿនដែលរកនិយាយមិនចេញសោះឡើយ ។ សេង សូណា មុនលំបាកពេលនេះ អំឡុងក្នុងពេលប្រឡូកសិល្បៈ នាងមានជីវិតឡូយឆាយ ហើយល្បីលេចឮថា មានអ្នកស្រឡាញ់ និងបុរសធូរធាច្រើនទំនុកបម្រុង។

ម្យ៉ាងទៀត ក៏លេចឮថា នាងសល់លុយឡាន និងផ្ទះ១ជង់ នៅម្តុំវត្តទួលដែរ ។ ប៉ុន្តែចុងក្រោយ បែរជាជួប្បនូវរឿងកម្សត់រស់មិនសុខស្រួល ខ្វះមុខក្រោយ បណ្តាលមកពីមូលហេតុអ្វី ?


