2022/08/11 at 6:29 AM
Banner Top
អាណិតណាស់! ស្រ្តីម្នាក់នាំ​កូន​ៗ៤​នាក់​ដេក​ហាល​ទឹកសន្សើម​ និងសុំទានគេ ក្រោយ​ប្ដីរបស់ខ្លួន​ជាប់​ពន្ធនាគារ

បន្ទាយមានជ័យ៖ បងស្រី ហែម ស្រី​ល័​ក្ខ អាយុ​៣៥​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ​បាន​រៀបរាប់​ទាំង​អួល​ដើម​.​ក និង​បង្ហូរទឹកភ្នែក​មុខ​កូន​ៗ​របស់​ខ្លួន​ដែល​កំពុង​តែ​ដេក​លង់លក់​ផ្ទាល់​លើ​ចិញ្ចើម​ផ្លូវ ដោយ​គ្មាន​ខ្នើយ និង​គ្មាន​មុង​ផង​នោះ បាន​ប្រាប់​ឱ្យ​ដឹង​ថា ប្តី​គាត់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿង​.​ញៀន​ដោយ​ជាប់​ពន្ធនាគារ​ជិត​២​ខែ​មក​ហើយ​។

នាង​បន្ត​ថា ក្រោយ​ពេល​ប្តី​ជាប់​ពន្ធនាគារ ហើយ​ណាមួយ​ដោយសារ​តែ​រូប​គាត់​គ្មាន​មុខរបរ​អ្វី ដើម្បី​ចិញ្ចឹម​កូន​ៗ​ទៀត​នោះ គាត់​ក៏​សម្រេចចិត្ត​នាំ​កូន​ៗ​រក​សុំទាន​លើ​ទឹកដី​កាស៊ីណូ ជួនកាល​បាន ជួនកាល​ក៏​អត់ រកតែ​លុយ​ជិះ​ម៉ូតូឌុប​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​មិន​បាន​ផង ព្រោះថា​ជា​សម័យកាល​កូ​វី​ដ មិនសូវ​មាន​មនុស្ស​ឡើយ​។

ស្ត្រី​រូប​នេះ​បាន​បញ្ជាក់​ថា យប់​ណា​សុំទាន​បាន​លុយ ក៏​នាំ​កូន​ៗ​ជិះ​ម៉ូតូ​ទៅ​ដេក​ផ្ទះ ប៉ុន្តែ​យប់​ណា​រក​លុយ​មិន​បាន គឺ​ត្រូវ​នាំ​កូន​ៗ​ដេក​លើ​ចិញ្ចើម​ផ្លូវ​បែប​នេះឯង លុះ​ព្រឹក​ឡើង​ទើប​នាំ​កូន​ៗ​ដើរទៅ​ផ្ទះ​ដែល​មាន​ចម្ងាយ​មិន​ក្រោម​៣​គីឡូម៉ែត្រ​នោះ​ទេ​។

ស្ត្រី​កំសត់​រូប​នេះ​បន្ត​ទៀត​ថា បច្ចុប្បន្ន សុំ​ផ្ទះ​គេ​នៅ ប្តី​ក៏​ជាប់​ពន្ធនាគារ ឯ​កូន​ៗ​វិញ​ក៏​មិន​បាន​ចូល​រៀន​ដូច​កូន​អ្នក​ដទៃ​ឡើយ​។
ហើយ​ចំពោះ​មុខ​នេះ ស្ត្រី​រូប​នេះ​ក៏​បាន​ដង្ហោយ​សុំ​អំណោយ​សង្គ្រោះ​ពី​សប្បុរសជន​ក្នុង និង​ក្រៅប្រទេស​ផង មេត្តា​ជួយ​ដល់​គ្រួសារ​នាង​ផង ជា​ពិសេស​ដើម្បី​ជីវិត​កូន​៤​នាក់​ដែល​នៅ​តូច​ៗ​នេះ​៕

ប្រភព៖ កោះសន្តិភាព

Banner Content

Related Article

0 Comments

Leave a Reply

%d bloggers like this: