2022/08/11 at 5:43 AM
Banner Top
ចោរទាំងពីរនាក់ប្ដីប្រពន្ធ! លួចគេញយដងពេក ម្ចាស់គេទ្រាំលែងបានពួន​សម្ងំ​ដេកចាំ​ស្ទាក់ទាំងយប់ ចាប់ឲ្យប៉ូលីស

នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រមាណ​១២​យប់ នៅ​ចំណុច​ភូមិ​ពីង​ពង ឃុំ​សោម ស្រុក​គិរីវង់ ខេត្តតាកែវ គឺ​មាន​ករណី​ចោរលួច​ផ្លែ​ចេក បង្ក​ឡើង​ដោយ​ជនសង្ស័យ​ចំនួន​២​នាក់​ជា​ប្តី​ប្រពន្ធ ហើយ​បាន​ធ្វើ​សកម្មភាព​លួច​កា​.​ប់ចេក​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ចំការ​ស្ទើរតែ​រាល់​យប់ ដែល​សកម្មភាព​នោះ ក៏​បាន​ធ្វើ​ឲ្យ​ម្ចាស់​ចេក​មានការ​ធុញថប់ និង​ទ្រាំ​លែង​បាន​ដូច​គ្នា ក៏​រក​វិធី​ដេកចាំ​ចាប់​ចោរលួច​ឲ្យ​ខាង​តែ​បាន​តែ​ម្តង​។

នៅ​ទីបំផុត​ក៏​ចាប់​បាន​មែន គឺ​មុខសញ្ញា​ចោរ​២​ប្តី​ប្រពន្ធ​១​គូ ដោយ​ម្នាក់​ឈ្មោះ សន សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ (​ជា​ប្តី​) និង​ម្នាក់​​ទៀត​ឈ្មោះ ង៉ែត ស្រី​និ​ត ភេទ​ស្រី អាយុ​២១​ឆ្នាំ (​ជា​ប្រពន្ធ​) មាន​ទីលំនៅ​ភូមិ​ជ្រោយ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្ត​តាកែ ។
លុះ​នៅ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ រួម​ទាំង​វត្ថុ​តាង​ចាប់​ជាប់​នៅ​នឹង​ដៃ​មាន​ផ្លែ​ចេក​ចំនួន​៣​ស្ទង​នោះ ម្ចាស់​ចំការ​ឈ្មោះ តេន ចិត្ត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ក៏​បាន​នាំ​យក​ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ ទៅ​ប្រគល់​ជូន​សមត្ថកិច្ច ដើម្បី​បន្ត​នីតិវិធី ។

គួរ​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​នេះ ក៏​ជា​មុខ​យ៉ាង​សញ្ញា​សកម្ម​ផង​ដែរ លួច​បេះបោច​ដំណាំ​ប្រជាពលរដ្ឋ​ជា​រៀងរាល់ថ្ងៃ ហើយ​ក៏​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​អប់​រំជា​ច្រើន​លើក​ផង​ដែរ ប៉ុន្តែ​នៅ​តែ​មិន​រាងចាល​ឡើយ ដូច្នេះ​អំពើ​ទុច្ចរិត​របស់​ពួក​គេ​ពេល​នេះ សមត្ថកិច្ច​បាន​អនុវត្ត​វិធានការ​តឹងតែង គឺ​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

ប្រភព៖ កោះសន្តិភាព

Banner Content

Related Article

0 Comments

Leave a Reply