ឆ្នាំជូត អ្នកកើតឆ្នាំជូត ទេវតា ជាមនុស្សឆ្លាតឆាប់យល់សភាពការណ៏ បត់បែនតាមកាលៈទេសៈ និងមានភាពអង់អាចក្លាហាន ។ អ្នកជាមនុស្សដែលមានគោលដៅច្បាស់លាស់ទៅថ្ងៃមុខ អ្នកនឹងទទួលបានភាពជោគជ័យជាក់ជាពុំខាន ។ អ្នកកើតឆ្នាំនេះ គាត់មានវិធីសាស្ត្រ និងយុទ្ធសាស្ត្រជាច្រើនក្នុងការប្រាស្រ័យទំនាក់ទំនងជាមួយនឹងមនុស្សជុំវិញខ្លួនបានយ៉ាងល្អប្រសើរ ។ នាងចេះក្ដាប់និងឆក់យកឱកាសសមស្របតាមពេលវេលាដែលអំណោយផល ។ ហេតុនេះនៅក្នុងរង្វង់បីថ្ងៃនេះដល់ពេលដល់វេលដែលគេគួរប្រែខ្លួនទៅជាសេដ្ឋីនីជាក់ជាពុំខាន ។

ឆ្នាំថោះ អ្នកើតឆ្នាំថោះ ពង្សយក្សស្រីជាមនុស្ស កាចសាហាវ ចិត្ដដាច់ និងសម្ដីម៉ាត់ៗតែម្ដង ទើបស្ត្រីដែលកើតឆ្នាំថោះនេះជាមនុស្សមានម្ចាស់ការលើខ្លួនឯង និងជាមនុស្សឯករាជ្យ គ្រាន់តែសម្ដីពិបាកស្ដាប់បន្ដិច តែចរិតល្អបរិសុទ្ធ ព្រមទាំងស្មោះត្រង់ គ្មានមនុស្សប្រុសណាហ៊ានមើលងាយនោះទេ និងជាមនុស្សមានបុណ្យតេជះបារមីច្រើន ហើយនៅរវង្វង់បីថ្ងៃនៃពិធីកាន់បិណ្ឌ គាត់ទទួលបានលាភសក្ការៈពោរពាសនឹងក្លាយជាសេដ្ឋីនី និងធ្វើឱ្យគាត់ជោគជ័យក្នុងជីវិតបរិបូណ៌ដោយមាសនិងប្រាក់ ។

ឆ្នាំមមី មនុស្សស្រីដែលកើតឆ្នាំមមី ជាឆ្នាំដែលនៅបានកំណត់ពីមនុស្សជោគជ័យ ។ អ្នកពិតជាសំណាងខ្លាំងណាស់ព្រោះថា មានអ្នកស្រលាញ់ និងចូលចិត្ដរូបអ្នកច្រើន អ្នកជាមនុស្សដឹងខុសដឹងត្រូវប្រពៃណាស់ ។ អ្វីដែលអ្នកធ្វើ ហើយគិតប៉ងប្រាថ្នា នៅរង្វង់បីថ្ងៃនេះ ថ្ងៃណាមួយនឹងជូនរូបអ្នកទៅរកជីវិតដ៏ជោគជ័យព្រោះទ្រព្យសម្បត្តិ ។ ចំពោះរឿងស្នេហា និងការងារវិញ គឺសមប្រកបរកទទួលទានសម្បូរថ្កុមថ្កើង ៕