2022/08/17 at 4:57 PM
Banner Top
សុគន្ធកញ្ញា និងស្វាម៉ី ទទួលបានការគាំទ្រពីមហាជនជាខ្លាំង ក្រោយអ្នកទាំងពីរ ស្លៀកឈុតបែបប្រពៃណីថតរូបតាមវាលស្រែ បង្ហាញទេសភាពដ៏ល្អឯក(មានវីដេអូ)

អ្នកនាង ឱក សុគន្ធកញ្ញា បានបង្កភាពភ្ញាក់ផ្អើលមួយ ដោយបានបង្ហោះបង្អួតរូបភាពមួយចំនួនដោយមកជាមួយនូវឈុតបែបប្រពៃណីជាមួយគ្រួសារ ដែលមើលទៅពិតជាស្រស់ស្អាតថ្លៃថ្នូខ្លាំងមែនទែន។  

ជាមួយគ្នានេះ ស្របពេលពិធីបុណ្យបុណ្យភ្ជុំបិនក្នុងបិណ្ឌទី១ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស​រូបនេះ បានបង្ហោះកម្រងរូបភាពជាច្រើនសន្លឹកជាមួយនឹងស្វាមី និងបុត្រាជាទីស្រលាញ់ដែលមានឈ្មោះហៅក្រៅថា ឆលី បូករួមនឹងទេសភាពបែបស្រុកស្រែមានស្រែចម្ការ រទេះគោ មានដើមត្នោតអមសងខាង មើលទៅពិតជាស្រស់ស្រាយខ្លាំងមែនទែ។

ឱក សុគន្ធកញ្ញា និង គ្រួសារ

គួរបញ្ជាក់ផងដែលថា ក្រោយពី ឱក សុគន្ធកញ្ញា បង្ហោះរូបភាពហើយ ធ្វើឲ្យអ្នកគាំទ្រ សរសើរមិនដាច់ពីមាត់ អំពីគ្រួសារតូចដ៏មាន សុភមង្គលមួយនេះថា ពិតជាមានភាពកក់ក្តៅ និងសេចក្តីស្រលាញ់ យ៉ាងពេញលេញ នៅក្នុងគ្រួសារ៕  

ឱក សុគន្ធកញ្ញា និង គ្រួសារ
ឱក សុគន្ធកញ្ញា និង គ្រួសារ
ឱក សុគន្ធកញ្ញា និង គ្រួសារ
ឱក សុគន្ធកញ្ញា និង គ្រួសារ
ឱក សុគន្ធកញ្ញា និង គ្រួសារ
Banner Content

Related Article

0 Comments

Leave a Reply