2022/08/11 at 6:22 AM
Banner Top
បញ្ជូនបុរសម្នាក់​ទៅ​កាន់​សាលាដំបូង​ខេត្តភ្លាមៗ ក្រោយជាប់ពាក់ព័ន្ធនឹងករណីដាក់​គ្រាប់បែក​ជាប់​ទ្រូ ដើម្បីសម្លាប់បុរសចំណាស់ម្នាក់

តាម​សេចក្តីរាយការណ៍​ក៏​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១១​និង​៣១​នាទី​យប់ ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២១​នេះ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រឡាញ់ បាន​សហការ​ជាមួយ​នគរបាល​ជំនាញ​ខេត្តសៀមរាប ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​មានឈ្មោះ លន់ ជី​ន ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ត្រាំ​កង់ ឃុំ​ច​ន្លា​ស​ដៃ ស្រុក​ក្រឡាញ់ ខេត្ត​សៀ​បរាប ដែល​ជា​ជនសង្ស័យ​ក្នុង​ករណី​ប្រព្រឹត្ត​​បទល្មើស «​ឃាត​.​កម្ម​គិត​ទុកជា​មុន (​បង្កៃ​គ្រាប់បែក​)» នៅ​ចំណុច​ភូមិ​រំដេង ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប កាលពី​កាលពី​វេលា​ម៉ោង​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២១ បណ្ដាល​ស្លា​.​ប់​បុរស​ម្នាក់​ឈ្មោះ ឆាវ រ៉ា​យ អាយុ​៧៨​ឆ្នាំ រស់នៅ​ភូមិ​ត្រាំ​កង់ ឃុំ​ច​ន្លា​ស់ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។

អង្គហេតុ​នៃ​អំពើ​ឃាត​.​កម្ម​នោះ​ត្រូវ​បាន​គេ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​និង​៣០ នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២១ មាន​ប្រជាពលរដ្ឋ​បាន​ទៅ​រាយការណ៍​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្រ​ណា​ល ថា គេ​បានឃើញ​មនុស្ស​ម្នាក់​ដេក​ស្លា​.​ប់​នៅ​លើ​ភ្លឺស្រែ ដោយ​ខ្លួនប្រាណ​សាកស​.​ព​មាន​របួស​ស្នាម និង​ប្រឡាក់​ជោកជាំ​ដោយ​ឈាម ហើយ​សង្ស័យ​ថា ជា​អំពើ​ឃាត​.​កម្ម​ដាក់​គ្រាប់បែក​បង្កៃ​ព្រោះតែ​រឿង​គំនុំ​។

ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ដែល​ប្រជាពលរដ្ឋ​រាយការណ៍​នោះ​ភ្លាម លោក​វរសេនីយ៍ត្រី ភួង ហាន ជា​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រ​ណា​ល បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ពិនិត្យ​មើល ក៏​ឃើញ​ហេតុការណ៍​យ៉ាង​ដូច្នោះ​មែន ទើប​នាយ​នគរបាល​ប៉ុស្តិ៍​បាន​រាយការណ៍​ទៅ​ថ្នាក់​ស្រុក និង​ខេត្ត ដើម្បី​ជ្រាប​លើ​ករណី​ឃាត​.​កម្មនេះ ដែល​បាន​កើតឡើង​នៅ​ភូមិ​រំដេង ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ត្រង់​ចំណុច​វាល​គោក​យាង ព្រំប្រទល់​ឃុំ​ស្រ​ណា​ល និង​ឃុំ​ច​ន្លា​ស់​ដៃ នោះ ។

បន្ទាប់​មក​សមត្ថកិច្ច​បាន​បង្កើត​គណៈកម្មការ​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ និង​ធ្វើ​កោសល​វិ​ច្ច័​យ​លើ​សាកស​.​ព​ជន​រង​គ្រោះ ហើយ​ក៏​បាន​រក​ឃើញ​នៅ​ចំណុច​ផ្លូវរ​ទះ​មានទឹក​ហូរ ជា​កន្លែង​ជន​រង​គ្រោះ​ដាក់​គ្រាប់បែក​ជាប់​ទ្រូ មាន​បន្សល់​វត្ថុ​តាង​ដូច​ជា ៖ ស្លាបព្រា និង​អំបែង​គ្រាប់បែក បង្គោល​ឈើ​ឬ​ស្សី​ប៉ុន​ម្រាមដៃ​ដោត​ជាប់​នឹង​ដី​ចំនួន​២​ដើម កូន​សរសៃ​ខ្សែ​នីឡុង​ដាច់​ជា​កំណាត់ ដែល​ត្រូវ​បាន​ជនឧក្រិដ្ឋ​យក​ទៅ​ចង​ភ្ជាប់​នឹង​ទ្រូ​របស់​ជន​រង​គ្រោះ​បង្កៃ​គ្រាប់បែក ។ ហើយ​ស្លាកស្នាម​របួស​នៅ​លើ​រាង​កាយ​ជន​រង​គ្រោះ មាន​ស្នាម​របួស​ត្រង់​បំពង់​.​ក ត្រង់​ដៃ​ខាងស្តាំ និង​ត្រង់​ភ្លៅ​ខាងស្តាំ ដែល​រង​របួស​ដោយ​អំបែង​គ្រាប់បែក ទើប​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ស្លា​.​ប់​នៅ​នឹង​កន្លែង​កើតហេតុ ។

តាម​ការ​បញ្ជាក់​ពី​មន្ត្រី​នៃ​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា (​ស៊ី​ម៉ាក​) និង​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទះ បាន​ឲ្យ​ដឹង​ថា គ្រាប់បែក​ដែល​ជនសង្ស័យ​យក​មក​បង្កៃ​ស​ម្លា​.​ប់​ជន​រង​គ្រោះ​នោះ ឈ្មោះ RGD-5 ផលិត​នៅ​ប្រទេស​សូ​វៀត ជា​ប្រភេទ​គ្រាប់​សម្រាប់​វាយលុក​ក្នុង​សង្គ្រាម ដែល​មាន​កំរិត​ផ្ទុះ​ខ្លាំង ។

តាម​ការ​បំភ្លឺ​ពី​សាក្សី​ឈ្មោះ ហេម ភ​ន់ ភេទ​ស្រី អាយុ​៦១​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ និង​ជា​អ្នក​ដែល​បានឃើញ​សាកស​.​ព​មុនគេ​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​៧​ព្រឹក ខណៈ​ពេល​គាត់​កំពុង​នៅផ្ទះ​ក៏​បានឮ​សំឡេង​ផ្ទុះ​យ៉ាង​ខ្លាំង​ខណៈ​ពេល​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ខ្លាំង​ផង​ដែរ តែ​គាត់​មិន​បាន​ចាប់អារម្មណ៍​នោះ​ទេ លុះដល់​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃ​ដដែល​នោះ គាត់​បាន​យក​សំណាប​ស្រូវ​ទៅ​ជួស​ពង្រោះ ក៏​បាន​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លា​.​ប់​នៅ​លើ​ភ្លឺស្រែ​ទៅ​ហើយ ។ ពេល​ឃើញ​ដូច្នោះ គាត់​ក៏​បាន​ទៅ​រាយការណ៍​ជូន​លោក​មេ​ភូមិ​រំដេង ។ ពេល​នោះ​គាត់​បាន​បញ្ជាក់​បន្ថែម​ថា ជន​រង​គ្រោះ​ឈ្មោះ ឆាវ រ៉ា​យ ដែល​តែងតែ​យក​ទ្រូ​ទៅ​ដាក់​នៅ​ចំណុច​កើតហេតុ​ខាងលើ នា​រដូវ​ភ្លៀវ​រយៈពេល​៣​ឆ្នាំ​មក​ហើយ ដោយ​ពុំដែល​មាន​ទំនាស់​ជាមួយ​បុគ្គល​រូប​ណា​នោះ​ទេ ។

ដោយឡែក​សាច់ញាតិ​ជន​រង​គ្រោះ​វិញ​បាន​ឲ្យ​ដឹង​ដែរ​ថា កាលពី​អំឡុង​ពេល​២៥​ឆ្នាំ​មុន ជន​រង​គ្រោះ​ឈ្មោះ ឆាវ រ៉ា​យ ត្រូវ​បាន​ឈ្មោះ លន់ ជី​ន (​ជនសង្ស័យ​ជា​ម្ចាស់​គ្រាប់បែក​) ធ្វើ​សកម្មភាព​លប​បាញ់​ដោយ​អាវុធ AK ស្វាយ​បត់ ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​ឲ្យ​រង​របួស​ម្តង​រួច​មក​ហើយ មូលហេតុ​គឺ​បាន​ចោទប្រកាន់​ថា ជន​រង​គ្រោះ (​ឆាវ រ៉ា​យ​) ចេះ​ធ្មប់ និង​បាន​ដាក់​អំពើ​លើ​ប្រពន្ធ​របស់​ខ្លួន បណ្តាល​ឲ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ ។

តែបើ​តាម​ការ​ស្តាប់​ចម្លើយ​របស់​ឈ្មោះ លន់ ជី​ន ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ដែល​ជា​ជនសង្ស័យ (​ម្ចាស់​គ្រាប់បែក​) បាន​ឆ្លើយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា កាលពី​២៥​ឆ្នាំ​មុខ ប្រពន្ធ​របស់​ខ្លួន​ឈ្មោះ ហួ​ក រ៉ាប បាន​ធ្លាក់ខ្លួន​ឈឺ​ដេក​នៅ​នឹង​កន្ទេល​ហូប​មិន​បាន និយាយ​មិន​បាន ក៏​បាន​ហៅ​គ្រូខ្មែរ​ឲ្យ​ទស្ស​ទាយ​មើល ដែល​គ្រូអូមអាម​នោះ​មានឈ្មោះ ភិន ខុ​ម ។ លុះ​ពេល​មើលទៅ​ប្រពន្ធ​ខ្លួន​បាន​ស្រែ​កថា «​ពួក​ឯង​ស្គាល់​អញ​ទេ អញ​គឺ​អា​រ៉ា​យ (​ជន​រង​គ្រោះ​)» ហើយ​គ្រូខ្មែរ​នោះ​សួរ​បន្ត​ថា «​ឯង​ខឹង​គេ​រឿង​អី​» ប្រពន្ធ​ខ្លួន​ជា​អ្នកជំងឺ​តប​វិញ​ថា «​អញ​ខឹង​២​នាក់​ប្តី​ប្រពន្ធ​ឯង មិន​ជួយ​ទិញ​អុស​អញ​» បន្ទាប់​មក​គ្រូខ្មែរ​នោះ​ក៏​បាន​ស្តោះផ្លុំ សូត្រ​មន្តអាគម និង​ស្រោច​ទឹក​ប្រពន្ធ​ខ្លួន​ក៏​បាន​ធូរស្បើយ​ឡើង​វិញ ។

ជនសង្ស័យ​បាន​សារភាព​ទៀត​ថា នៅ​ថ្ងៃ​បន្ទាប់ខ្លួន​បាន​ផឹកស្រា​វឹង លុះ​យប់​បន្តិច​ក៏​បាន​ទៅ​លួច​យក​កាំភ្លើង AK ស្វ័​យ​បត់​ពី​ផ្ទះ​របស់​ឈ្មោះ វឿ​ន (​ជា​យោធា​) រស់នៅ​ភូមិ​ជាមួយ​គ្នា រួច​ដើរ​សំដៅ​ទៅ​ផ្ទះ​របស់​ឈ្មោះ ឆាវ រ៉ា​យ ក៏​ឃើញ​គេ​កំពុង​អង្គុយ​វេញខ្សែ​គោ​មុខ​ផ្ទះ ក៏​បាញ់​សំដៅ​ទៅ​លើ​គេ​១​គ្រាប់ បណ្តាល​ឲ្យ​ឈ្មោះ ឆាវ រ៉ា​យ រង​របួស ។ ក្រោយ​ពេល​បាញ់​ជន​រង​គ្រោះ​រួច ខ្លួន​បានរ​ត់ទៅ​ស្រុក​បន្ទាយ​ឆ្មា ខេត្តបន្ទាយមានជ័យ រយៈពេល​ប្រហែល​កន្លះ​ខែ ទើប​ចរចា​បង់​សំណង​ឲ្យ​ជន​រង​គ្រោះ​ចំនួន ២ ៥០០ បាតប្រាក់​ថៃ ដោយ​មានការ​ចូលរួម​ពី​មេ​ភូមិ និង​មេឃុំ ក្នុង​នោះ​ក៏​បាន​ធ្វើ​កិច្ចសន្យា​ថា «​បើ​ខ្លួន​មាន​គ្រោះថ្នាក់​នៅ​ថ្ងៃក្រោយ គឺ​ឈ្មោះ ឆាវ រ៉ា​យ ជា​អ្នក​ទទួលខុសត្រូវ តែបើ​ឈ្មោះ ឆាវ រ៉ា​យ មាន​គ្រោះថ្នាក់ គឺ​រូប​ខ្លួន​ជា​អ្នក​ទទួលខុសត្រូវ​»​។

ជនសង្ស័យ​បន្ត​ទៀត​ថា ក្រោយ​ពេល​សម្របសម្រួល​ចប់ ខ្លួន​និង​ប្រពន្ធ​បាន​ទៅ​ធ្វើ​កម្មករ​នៅ​ប្រទេស​ថៃ​ជា​ច្រើន​ឆ្នាំ ទើបតែ​នៅ​អំឡុង​ឆ្នាំ​២០១៦ ក៏​បាន​នាំ​គ្នា​មក​រស់នៅ​ក្នុង​ស្រុកភូមិ​វិញ ហើយ​នៅ​ឆ្នាំ​២០១៩ ប្រពន្ធ​គាត់​ធ្លាក់ខ្លួន​ឈឺ​ម្តងទៀត ដោយ​មាន​ស្ថានភាព​ហើម​ដៃជើង និង​ហើម​ប៉ោង​ពោះ ដោយ​គ្រូពេទ្យ​ថា «​គាត់​មាន​ជំងឺ​ពុក​ឆ្អឹង​» ចំណែក​គ្រូខ្មែរ​ថា «​ត្រូវ​អំពើ​គេ​» ។ ជាក់ស្តែង​នោះ​ចូល​ដល់​ឆ្នាំ​២០២១ នេះ ប្រពន្ធ​គាត់​ឈឺ​រហូត​ដើរ​លេង​កើត ចុះពីលើផ្ទះ​មិន​រួច ខ្លួន​ត្រូវ​នៅ​មើលថែ​ជា​ប្រចាំ ។

គួរ​បញ្ជាក់​ថា ជនសង្ស័យ​ឆ្លើយ​សារភាព​ដំណើរ​ដើមទង​យ៉ាង​ក្បោះក្បាយ​បាន​ប៉ុណ្ណឹង ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​ករណី​បង្កៃគ្រាប់​បែក​ស​ម្លា​.​ប់​ជន​រង​គ្រោះ គេ​មិន​ទទួលស្គាល់​ឡើយ ។ តែ​ទោះជា​មិន​ព្រម​ឆ្លើយ​សារភាព​ថា​ខ្លួន​ជា​អ្នក​ធ្វើ​សកម្មភាព​បង្កៃ​គ្រាប់បែក បណ្តាល​ឲ្យ​ផ្ទុះ​ស្លា​.​ប់​ជន​រង​គ្រោះ​យ៉ាងណា​ក្តី ក៏​ជនសង្ស័យ​ឈ្មោះ លន់ ជី​ន រូប​នេះ បាន​ទទូច​សុំ​ផ្តល់​សំណង​ឲ្យ​ទៅ​សាច់ញាតិ​ជន​រង​គ្រោះ​ចំនួន ២៥០០ ដុល្លារ​អា​មេ​រិ​ក ដើម្បី​បញ្ចប់រឿង ។

នៅ​ត្រង់​ចំណុច​នេះ បាន​ធ្វើ​ឲ្យ​សមត្ថកិច្ច និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ដាក់​ការ​សង្ស័យ​ទៅ​លើ​ឈ្មោះ លន់ ជី​ន ជា​ម្ចាស់​គ្រាប់បែក​ដាក់​ជាប់​ទ្រូ​ស​ម្លា​.​ប់​បុរស​វ័យ​ចំណាស់ បណ្តាល​ឲ្យ​ស្លា​.​ប់​នៅ​លើ​ភ្លឺស្រែ​នោះ ។ ក្រោយមក​ជនសង្ស័យ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​បន្ត​នីតិវិធី ៕

ប្រភព៖ កោះសន្តិភាព

Banner Content

Related Article

0 Comments

Leave a Reply

ពាណិជ្ជកម្ម

អ្នកប្រហែលចូលចិត្ត

សុគន្ធកញ្ញា និងស្វាម៉ី ទទួលបានការគាំទ្រពីមហាជនជាខ្លាំង ក្រោយអ្នកទាំងពីរ ស្លៀកឈុតបែបប្រពៃណីថតរូបតាមវាលស្រែ បង្ហាញទេសភាពដ៏ល្អឯក(មានវីដេអូ)
សូមប្រុងប្រយ័ត្នល្បិចបោកប្រាស់តាមរយៈកម្មវិធី “មូលនិធិសុខុមាលភាពកូកា-កូឡា”
មិនសរសើរមិនបាន! បវរកញ្ញាកម្ពុជា គឹមថេងសុតធីតា ក្រាបសំពះដល់ដី លាអ្នកមានគុណ មុនឈានជើងទៅប្រកួតនៅបរទេស
ហួសចិត្ត! ហ្វេន K-Pop ម្នាក់ ចោទតារាចម្រៀង ឱក សុគន្ធកញ្ញា ថាបានលួចចម្លងឈុតរបស់ តារាកូរ៉េសញ្ជាតិថៃ Lisa
ស្អាតហើយចិត្តល្អទៀត! Taew ខំលក់បន្តោងយ័ន្តព្រះម៉ែនាគី​ ដើម្បីយកលុយទៅបរិច្ចាគដល់មន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ
telegram : 066 74 3388