2022/08/11 at 5:51 AM
Banner Top
អបអរសាទរ! តារាសម្តែងជើងចាស់ អ្នកនាង កែវ ពេជ្រពិសី សម្រាលបានកូនប្រុសមានព្រលឹងដល់ហើយ

នកនាង កែវ ពេជ្រពិសី​ បានវះកាត់សម្រាលកូន មុនកាលកំណត់។ កាលពីមុន អ្នកនាង ធ្លាប់បានប្រាប់ថា អ្នកនាងនឹងសម្រាលកូន នៅចុងខែកញ្ញា ឆ្នាំ២០២១នេះ។

អ្នកនាង កែវ ពេជ្រពិសី

បើតាមសំណេររបស់ អ្នកនាង កែវ ​ពេជ្រ​ពិសី បាន​សរសេរ​សារបង្ហោះនៅលើបណ្តាញសង្គម ដែលមានខ្លឹមដូច្នេះថា ​ថ្ងៃ​ទី​១៤ កញ្ញា ឆ្នាំ​២០២១ ជា​ថ្ងៃ​ដែល​កូនប្រុស​សម្លាញ់​ម៉ាក់​បាន​ចាប់កំណើត បានឃើញ​ពិភពលោក​ដ៏​ស្រស់បំព្រង ម៉ាក់​និង​ប៉ា​សូម​ជូនពរ​កូន​ឲ្យ​មាន​សុខភាព​ល្អ កំលាំង​មាំមួន ប្រាជ្ញា​ឆ្លាត​វៃ ព្រមទាំង​មានសំណាង​ពេញ​មួយ​ជីវិត​។ ប៉ា​ម៉ាក់​ស្រឡាញ់​កូន​។អ្នកនាង​ កែវ ពេជ្រពិសី

អ្នកនាង កែវ ពេជ្រពិសី និងស្វាមី

សូមជម្រាបផងដែរ​ថា អតីតតារាសម្តែង កែវ ពេជ្រ​ពិសី បាន​ភ្ជាប់ពាក្យ​ជាមួយ​អាណិកជន​ខ្មែរ​មក​ពី​កា​ណា​ដា លោក​ពៅ សម្បតិ ជិត​១​ឆ្នាំ​កន្លះហើយ ហើយនេះគឺការប្រសូតបានកូនប្រុសនេះ គឺកើតចេញពីកាដូនៃចំណងស្នេហាដ៏ស្មោះស្ម័គ្រ រវាងតារាសម្តែងដ៏ស្រស់ស្អាតរូបនេះ និង ស្វាមីរបស់របស់អ្នកនាង។

អ្នកនាង កែវ ពេជ្រពិសី ស្វាមី និងកូន

សូមរំលឹកដែរថា អ្នកនាង កែវ ពេជ្រ​ពិសី មានកន្លងចោមរោមច្រើន ដែលចង់ស្ពានមេត្រីសាងស្នេហ៍ជាមួយអ្នកនាង ទាំង បុរសជាមន្ត្រីរាជការ មានឋានៈខ្ពស់ ហើយប្រសិនជាបើ អ្នកនាង ពេជ្រពិសី ចង់បានងារជាជំទាវ នោះវាមិនលំបាកឡើយសម្រាប់នាង។ តែក្រោយចែកផ្លូវគ្នាជាមួយអតីតគូស្នេហ៍អូស្រ្តាលីជាង១០ឆ្នាំ រហូតដល់ទីបំផុត នាងបានជួបនូវស្នេហាពិត ដែលជាបុរសអាណិកជនខ្មែរមកពីកាណាដា​ មកដល់សព្វថ្ងៃនេះ។

អ្នកនាង កែវ ពេជ្រពិសី ស្វាមី និងកូន

ក្នុងនោះ អ្នកនាង កែវ ពេជ្រ​ពិសី ធ្លាប់​ឱ្យ​អ្នក​យក​ព័ត៌មាន​ដឹងថា នាង​មិន​ដែល​ចង់​ប្រាថ្នា​ចង់បាន​ប្ដី​ជាម​ន្ដ្រី​ធំ ឬ​ចង់បាន​ងារ​ជំទាវ​នោះ​ទេ ព្រោះ​អ្នកនាង​ ប្រាថ្នា​ចង់បានត្រឹម ​គ្រួសារ​មួយ​ដែល​សាមញ្ញ​មាន​ប្ដី និង​កូន​រស់នៅ​ជុំ​គ្នា​នោះ នាង​រស់នៅពេញចិត្ត​ណាស់ទៅហើយ​។ តែយ៉ាងណា អ្នកនាង កែវ ​ពេជ្រ​ពិសី​ មានតែចូលរួមអបអរចំពោះនារីដទៃដែលបានងារជាជំទាវ ដោយសារតែពួកគាត់មានសំណាង៕

អ្នកនាង កែវ ពេជ្រពិសី 
កូនអ្នកនាង កែវ ពេជ្រពិសី
កូនអ្នកនាង កែវ ពេជ្រពិសី និងស្វាមី
អ្នកនាង កែវ ពេជ្រពិសី
កូនប្រុសអ្នកនាង កែវ ពេជ្រពិសី
Banner Content

Related Article

0 Comments

Leave a Reply