កំពង់ស្ពឺ: កាលពីពេលថ្មីៗកន្លងទៅនេះ ក្រោមការការដឹកនាំចង្អុលណែនាំពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងបានការសម្របសម្រួលនីតិវិធីពីអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ សមត្ថកិច្ចផែនការងារសន្តិសុខ ខេត្តកំពង់ស្ពឺ បានបន្ដស្រាវជ្រាវ និងសហការជាមួយនគរបាលខេត្ដបន្ទាយមានជ័យ ឃាត់ខ្លួនមុខសញ្ញាសង្ស័យ បាននៅគោលដៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ រួចបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។

ផ្អែកតាមចម្លើយសារភាពនៅចំពីមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយទទួលស្គាល់ពីសកម្មភាពបោកប្រាស់នារី និងស្ដ្រីមួយចំនួន តាមរយៈប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គម Facebook គឺពិតជាបានធ្វើសកម្មភាព ដោយផ្ទាល់ និងចេះជំនាញយ៉ាងពិតប្រាកដ។ បច្ចុប្បន្ន ខ្លួនបានបង្កើតហ្វេសប៊ុក ចំនួន ១៥ ដើម្បីធ្វើសកម្មភាពបោកប្រាស់នារី និងស្ដ្រីមួយចំនួន អោយលង់ជឿជាក់ថា ខ្លួនជាប្រុសស្អាត និងជាអ្នកមានចិត្ដស្មោះ។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមពុកម៉ែបងប្អូនមេត្តាបង្កើនការប្រុងប្រយ័ត្ន ជៀសវាងចាញ់បោកការលួងលោមពីសំណាក់ជនខិលខូចមួយចំនួនក្នុងបណ្តាញសង្គម៕

