ខេត្តសៀមរាប ៖ ពិតជាសាហាវមែន បុរសជាប្តីមកពីផឹកស៊ី ស្រវឹង បានទាញពូថៅចូលទៅកាប់ប្រពន្ធ បណ្តាលអោយស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ហើយបានរត់ទៅកាប់អ្នកភូមិ២នាក់ទៀត រងរបួស កាលពីរសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅនៅភូមិព្រៃទទឹង ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប ហើយបុរសរូបនេះ បានរត់ទៅចង ក សម្លាប់ខ្លួន នៅដើមព្រីងត្រង់ចំណុច នៅព្រៃវាលស្រែ នៅខាងលិចផ្ទះជនរងគ្រោះ ប្រហែល ៥០០ម៉ែត្រ។អាជ្ញាធរមូលដ្ឋានស្រុកជីក្រែង បានឱ្យដឹង នៅព្រឹកទី២០ ខែកញ្ញា ឆ្នាំ២០២១ នេះថា ៖ ឃាតកម្មនេះ បង្កឡ់ងដោយជនសង្ស័យ ឈ្មោះ ឆែម ទក់ អាយុ៣២ឆ្នាំ។

ចំណែក ប្រពន្ធឈ្មោះ សាន់ ចាន់ អាយុ២៧ឆ្នាំ ត្រូវប្តីកាប់ចំនួន ២ ពូថៅ ចំខាងក្រោយក្បាល និងក្រោមត្រចៀក ខាងឆ្វេង ១ពូថៅ បណ្តាលអោយស្លាប់ នៅកន្លែងកើតហេតុតែម្តង។សមត្ថកិច្ចបន្តថា ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យ បានរត់ចេញពីកន្លែងកើតហេតុ ទៅបានជួបនឹងឈ្មោះ ម៉ុន នៅផ្ទះក្បែរគ្នា ក៏បានកាប់ទៅលើឈ្មោះ ម៉ុន តែគេចផុត ក៏ត្រូវចំ ក ឈ្មោះ ខៀន សុខាន់ ភេទស្រី អាយុ៣០ឆ្នាំ ១ពូថៅ បណ្ដាលអោយរបួសធ្ងន់។ បន្ទាប់មក ជនសង្ស័យនោះ គ៏បានកាប់ទៅលើ ឈ្មោះ ខៀន ឆាត ភេទប្រុស អាយុ៣៤ឆ្នាំ ជាប្អូនស្រី ត្រូវដៃខាងឆ្វេង ១ពូថៅ បណ្ដាលអោយ របួសទៀត។រហូតដល់ម៉ោង១០ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។

កម្លាំងសមត្ថកិច្ច បានរកឃើញជនសង្ស័យ ធ្វើអត្តឃាត សម្លាប់ខ្លួន ដោយចង ក នឹងខ្សែនីឡុងពណ៌ខៀវ នៅដើមព្រីងត្រង់ចំណុច នៅព្រៃវាលស្រែ នៅខាងលិចផ្ទះជនរងគ្រោះ ប្រហែល ៥០០ម៉ែត្រ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប៕


ប្រភព៖ Town News