2022/08/17 at 5:26 PM
Banner Top
អត់ខ្វល់គេថាចំលងពីអ្នកដទៃ! ម៉ូលីកា និងស្វាម៉ី នាំគ្នាឡាយធ្វើខ្លួនប្លែកៗ ដូច ថមមី ដែរ ដើម្បីឲ្យគេមើល(មានវីដេអូ)

រាជធានីភ្នំពេញ ៖  អតីតតារាចម្រៀងស្រី អ្នកនាង ម៉ូលីកា ដែលសព្វថ្ងៃត្រូវគេស្គាល់ច្បាស់ថា ជាអ្នកលក់អនឡាញមួយរូបនោះ ត្រូវមហាជនល្បីថា ទំនាក់ទំនងរូបនាងជាមួយស្វាមីហាក់មិនសូវល្អ​ រហូតដល់ថ្នាក់ ចង់លែងលះគ្នា។

  អ្នកនាង ម៉ូលីកា 

យ៉ាងណាមិញ ថ្មីៗនេះ ស្វាមីអតីតតារាចម្រៀងរូបនេះ បានយកគម្រូតាម ស្វាមីតារាចម្រៀង សួស វីហ្សា គឺលោក ថមមី ដោយបានតុបតែងខ្លួនជា នារីភេទហើយលេងសើចក្នុងការLiveលក់កាបូបរបស់ភរិយា ដែលមហាជន ផ្ទុះការចាប់អារម្មណ៍ក្នុងពេលថ្មីៗនេះ យ៉ាងណាមិញ បើទោះបីជា នេះមិនមែនជា ការបង្កើតថ្មីរបស់ខ្លួន តែ ម៉ូលីកា បង្កើបអារម្មណ៍ថា ខ្លួនលែងខ្វាយខ្វល់សម្តីគេថា រូបនាងចម្លងតាមគេទៀតហើយ សំខាន់រូបនាង មានក្តីសុខ ហើយអ្វីពិសេសនោះគឺ ក្នុងវីដេអូមួយនេះ គេឃើញ ម៉ូលីកា ញញឹមបិទមាត់មិនជិតយ៉ាងណាក្តីសុខ។

  អ្នកនាង ម៉ូលីកា 

លើសពីនេះទៅទៀត ប្រសិនបើក្រឡេកទៅ បណ្តាមហាជនវិញ ក្រោយឃើញវីដេអូនេះហើយ គ្មានប្រើសម្តីមាក់ងាយ ឫជេរពេបជ្រាយឡើយ ជាងនេះទៅទៀត គឺគាំទ្រអតីតតារាស្រីរូបនេះ ព្រោះនេះជាក្តីសុខផ្ទាល់ខ្លួន មិនចាំបាច់ខ្វាយខ្វល់ពីសម្តីអ្នកដទៃ ម្យ៉ាងទៀត នេះជាគម្រូល្អ ហើយយកលំនាំតាម ក៏គ្មានអីគួរឲ្យខ្មាស់ដែរ៕

  អ្នកនាង ម៉ូលីកា និងស្វាមី 
  អ្នកនាង ម៉ូលីកា និងស្វាមី 
រូបភាព
រូបភាព
Banner Content

Related Article

0 Comments

Leave a Reply

ពាណិជ្ជកម្ម

telegram : 066 74 3388