2022/08/17 at 5:08 PM
Banner Top
តារាចម្រៀងចាស់វស្សា សាន ផានិត ធ្លាប់ប្រើប្រាស់គ្រឿងញៀន ព្រោះតែហេតុផលមួយ

រាជធានីភ្នំពេញ៖ ពិតណាស់ តារាចម្រៀងក្បាលត្រង៉ោលដ៏ល្បីមួយរូប លោក សាន ជឿន ត្រូវមហាជនអ្នកគាំទ្រ ស្គាល់ សាន ផានិត ដែលក្នុងនោះ តារារូបនេះ បានបន្សល់នូវបទចម្រៀងមួយបទចំណងថា​ ទូរស័ព្ទប្រាប់ផង ដែលទទួលបានការគាំទ្រនិងភាពល្បីល្បាញភ្លូកទឹកភ្លូកដី នៅក្នុងប្រទេសកម្ពុជា។  

លោក សាន ផានិត និងគ្រួសារ

គួរជម្រាបថា តារាចម្រៀងរូបនេះ បានបាត់ខ្លួនចេញពីវិស័យសិល្បៈរាប់ឆ្នាំមកហើយ គិតមកទល់ពេលនេះ ប្រមាណជា២០ឆ្នាំជាងហើយ ព្រោះតែលោក បានដើរខុសផ្លូវប្រើប្រាស់គ្រឿងញៀន ឃ្លាតឆ្ងាយពីវិថីសិល្បៈចម្រៀង ហៅលែងត្រឡប់

លោក សាន ផានិត 

ក្នុងនោះ យោងតាមបទសម្ភាសន៍មួយជាមួយ សិល្បករកម្ពុជា និងសង្គម នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ លោក សាន ផានិត បានបង្ហើបឱ្យដឹងថា មូលហេតុដែលឈាននាំឱ្យលោក​ ប្រើប្រាស់គ្រឿងញៀននេះ ព្រោះតែលោកសប្បាយមួយពេល សេពគប់ជាមួយមនុស្សនាំដើរផឹកស៊ី សង្គមអូសទាញ ចុងក្រោយ លោកបានផ្តាច់ទំនាក់ទំនងជាមួយមនុស្សដែលនាំលោកទៅសេពគប់រករឿងមិនល្អ រហូតលោកកែប្រែខ្លួន សាងភ្នួសជាព្រះសង្ឃ ហើយជីវិតលោកបាន ផ្លាស់ប្តូរ ក្រោយលោកបានសាងគ្រួសារជាមួយភរិយារបស់លោក។

លោក សាន ផានិត 

សូមបញ្ជាក់ផងដែរថា តារាចម្រៀង សាន ផានិត បានផ្លាស់ប្រែជីវិតឈប់ពាក់ព័ន្ធជាមួយមនុស្ស មិនល្អ ហើយទៅរស់នៅខេត្តមណ្ឌលគិរី ក្រុងសែនមនោរម្យ ជាទីដែលសាងជីវិតថ្មី ជាមួយប្រពន្ធកូន ជាម្ចាស់ហាងលក់ស្បែកជើងជជុះ និងលក់តាមអនឡាញ៕

លោក សាន ផានិត និងគ្រួសារ
លោក សាន ផានិត
លោក សាន ផានិត
លោក សាន ផានិត
លោក សាន ផានិត
Banner Content

Related Article

0 Comments

Leave a Reply