2022/01/25 at 8:13 AM
Banner Top
គួរឲ្យគោរព! តារាស្រីល្បីឈ្មោះបីដួង លែងលះស្វាម៉ីដោយសន្តិភាព មិនហែកហួរគ្នា

គួរឲ្យគោរព! តារាស្រីល្បីឈ្មោះបីដួង លែងលះស្វាម៉ីដោយសន្តិភាព មិនហែកហួរគ្នា

ភ្នំពេញ៖ ការរៀបការកសាងជីវិតគ្រួសារ មិនថាអ្នកមានឋានៈខ្ពស់ឬទាបយ៉ាងណា តែងតែប្រាថ្នាចង់បានជីវិតប្ដីប្រពន្ធរស់នៅជាមួុយគ្នាដោយចុះសម្រុង។ ជាពិសេស ចង់បង្កើតគ្រួសារមួយដែលមានតែក្ដីសុខ និងសុភមង្គល រួមរស់ជាមួយគ្នាដល់ចាស់កោងខ្នង។ តែនៅពីក្រោយភាពចង់បានក្ដីសុខក្នុងជីវិតគូ មានស្វាមីភរិយាខ្លះ រៀបការរួចមិនបានប៉ុន្មានឆ្នាំផង ក៏សម្រេចចិត្តលែងលះគ្នា ដោយសារកត្តាផ្សេងៗពីគ្នាជាដើម។

ជាមួយគ្នានេះដែរ គូស្វាមីភរិយាជាច្រើនក្រោយលែងលះគ្នាអ្នកខ្លះព្យាយាមហែកហួររឿងអាក្រក់ៗរបស់ដៃគូនៅលើបណ្ដាញសង្គម ដើម្បីទាមទាររកភាពល្អមកឲ្យខ្លួនឯង ចំណែកគូខ្លះ លែងលះគ្នាជ្រើសយកវិធីស្ងៀមស្ងាត់ ផ្ដល់កិត្តយសឲ្យគ្នាទៅវិញទៅមក។ ក្នុងនោះដែរ បើក្រឡេកមើលសិល្បការិនីខ្មែរល្បីៗ ដែលធ្លាប់បែកបាក់ជាមួយស្វាមី ពួកគេបានសម្រេចចិត្តលែងលះជាមួយស្វាមីដោយស្ងាត់ៗផងដែរ។

តួយ៉ាង តារាស្រីខ្មែរដែលមានចិត្តធ្ងន់ព្រមទាំងមានចរិតថ្លៃថ្នូរ មិនជ្រើសយកវិធីហែកហួរជីវិតប្ដីប្រពន្ធបង្ហាញលើបណ្ដាញសង្គមក្រោយលែងលះប្ដី ដោយតារាទាំងនោះមានដូចជា៖

១៖ អ្នកនាង ពេជ្រ សោភា

កំពូលតារាចម្រៀងស្រីអ្នកនាង ពេជ្រ សោភា បានសម្រេចចិត្តលែងលះស្វាមីអស់ជាច្រើនឆ្នាំមកហើយ ខណៈរស់នៅជាមួយអតីតស្វាមីមិនចុះសម្រុងនឹងគ្នា។ ពិតណាស់ បើទោះបីបែកបាក់ជាមួុយស្វាមីរាប់ឆ្នាំ តែនាងមិនដែលនិយាយរឿងអាក្រក់ពីអតីតស្វាមីនាងឡើយ។

 អ្នកនាង ពេជ្រ សោភា

២៖ អ្នកនាង សុខ ស្រីនាង

តារាចម្រៀងស្រីសុភាពមុខមាត់ស្អាត អ្នកនាង សុខ ស្រីនាង បច្ចុប្បន្ននាងជាស្រីមេម៉ាយ ម្យ៉ាងស្របពេលដែលតារារូបនេះលែលះជាមួុយស្វាមី នាងបានជ្រើសយកវិធីលែងលះគ្នាដោយស្ងៀមស្ងាត់ មិនបញ្ចេញឥទ្ធិពលអាក្រក់ពីជីវិតគូនាងលើបណ្ដាញសង្គមឡើយ។

អ្នកនាង សុខ ស្រីនាង

៣៖ អ្នកនាង សុខ សោម៉ាវត្តី

តារាសម្ដែង និងពិធីការិនីកូនមួយអ្នកនាង សុខ សោម៉ាវត្តី បើទោះបីលែងលះជាមួយស្វាមី ត្រូវទទួលបន្ទុកចិញ្ចឹមកូនតែម្នាក់ឯងដោយលំបាក ក៏នាងនៅតែរឹងមាំ។ ម្យ៉ាងក្នុងអំឡុងពេលបែកបាក់ជាមួយអតីតស្វាមី តារារូបនេះមិនបានបង្ហាញពីរឿងអាក្រក់ៗពីជីវិតគូលើបណ្ដាញសង្គមឡើយ ដោយនាងនៅតែទុក្ខកិត្តយសឲ្យអតីតស្វាមី។

អ្នកនាង សុខ សោម៉ាវត្តី
Banner Content

Related Article

0 Comments

Leave a Reply

ពាណិជ្ជកម្ម

អ្នកប្រហែលចូលចិត្ត

បុគ្គលិក​មួយ​ក្រុម ចេញមុខ Live ហ្វេសប៊ុក ​ការពារក្រុមហ៊ុនចិន ក្រោយល្បីថាថៅកែ​ចិន បង្ខាំង​ឲ្យបុគ្គលិក​ធ្វើការ​ក្នុងកាស៊ី​ណូជាង១​ឆ្នាំ​ មិនឲ្យចេញមកក្រៅបាន
ពិតទេ? តារាស្រីវ័យក្មេងម្នាក់ នឹងមកដើរតួ ជាតួឯកស្រីជំនួសនាង​  Liu Yifei ក្នុង​រឿង​និស្ស័យស្នេហ៍​ដាវ​ទិព្វ​ថ្មី
តម្លៃខ្លួនកប់ពពក! Kim Soo Hyun ឡើងថ្លៃខ្លួនពីការថតភាពយន្តតម្លៃពី ១០ម៉ឺន ឡើងដល់ ៤៥ម៉ឺនដុលារ ក្នុងការថតរឿងមួយភាគ
នៅចាំគាត់ទេ? អម្ពរ ទេវី សាងភាពផ្អែមល្ហែមជាមួយស្វាម៉ីនៅលើទឹកដីអាមេរិច
លេងសើចមិនបាន! ស្ងាត់ៗ  នាយចយ រៀបចំពិធីក្រុងពាលី ឡើងគ្រឹះផ្ទះថ្មី តម្លៃរាប់ម៉ឺនដុលារ
telegram : 066 74 3388

ពេញនិយមបំផុត

តារាស្រីថៃ៤ដួង ក្លាយជានិមិត្តរូបរបស់ប្រជាជនហ្វីលីពីនពេញទំហឹង
តារាស្រី K-Pop ១០ដួង មានអ្នកបោះឆ្នោតច្រើនជាងគេ ដែលចង់ឲ្យពួកគេសម្ដែងភាពយន្តភាគ
ផ្អើលប្រទេសថៃ ក្រោយតារាថៃល្បីឈ្មោះ កញ្ញា  Pancake ប្រកាសក្ដែងៗថាខ្លួនឆ្លងកូវីដ