តារាកម្សាន្ត: កាលពីពេលថ្មីៗកន្លងទៅនេះ តារាកំប្លែងស្រីដ៏ល្បី អ្នកនាង អូនសុកាន់ដា ហៅខ្ញុង បានធ្វើឲ្យមហាជន ជាពិសេសអ្នកដែលនិយមគាំទ្រអ្នកនាងមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានបង្ហោះរូបថតសម្រក់ទឹកភ្នែក ភ្ជាប់ដោយសារប៉ុន្មានម៉ាត់ថា÷

ធ្វើល្អចេញពីចិត្តមិនដែលមានគំនិតថោកទាបដូចគិតលើខ្ញុំឡើយ ខួរក្បាលខ្លួនឯងមានតែរឿងអប្បលក្ខ ទើបយល់ថាអ្នកដទៃអាក្រក់ដូចខ្លួន ចង់ព្រាត់ចង់ចេញមិនបាច់រកផ្លូវព្រោះគ្មាននរណាចងជើងដូចសត្វធាតុឡើយ តែមុនចេញកុំបង្ខូចឈ្មោះគេដែលខំសាងល្អចាំផងទៅមនុស្សខួរអន់ 😡ឈឺកាយមិនស្មើឈឺចិត្ត។

សូមរំលឹកផងដែលថា គេនៅមិនទាន់ដឹងច្បាស់ថាតើអ្នកនាងខ្ញុងមានរឿងអ្វីនៅឡើយទេ ខណ:ដែលម្ចាស់សាមីខ្លួននៅពុំទាន់បង្ហាញប្រាប់ដល់មហាជននៅឡើយ៕

