ហុងកុង៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន Sina ចុះកាលពីពេលថ្មីៗនេះ បានរាយការណ៍ថា តារាចម្រៀងល្បីឈ្មោះសម្បូរតែរឿងអាស្រូវ លោក Wu Yi Fan ត្រូវបានគេបង្ហើបឲ្យដឹងថា ជំងឺកាមរោគរបស់លោកកំពុងធ្វើទុកខ្លាំង ខណៈខ្លួនកំពុងចាប់ទោសក្នុងពន្ធគារ។

អ្នកការសែតល្បីឈ្មោះរបស់ចិន លោក Wu Chen Zhen ដែលមានអ្នកតាមដានបណ្ដាញសង្គមរបស់លោកជិត ១លានអ្នក បានសរសេរផុសលើបណ្ដាញសង្គមដោយអមជាមួយរូបភាពមួយសន្លឹក នៅលើគណនីផ្ទាល់ខ្លួនយ៉ាងដូចច្នេះថា “តារាប្រុសវ័យក្មេងសញ្ជាតិកាណាដា Wu Yi Fan ត្រូវបានជំងឺកាមរោគចាស់ធ្វើទុកជាខ្លាំង”។

កញ្ញារូបស្រស់ Du Meizhu ក៏បានចេញមកទម្លាយប្រាប់សារព័ត៌មានថា តារាប្រុសវ័យ ៣០ ខាងលើមានផ្ទុកជំងឺកាមរោគច្រើនណាស់ តែយ៉ាងណាមិញ នាងពុំបានបញ្ជាក់ថាមានរោគអ្វីខ្លះនោះទេ៕

ប្រភព៖ media28times ប្រែសម្រួល៖ រចនា