បរទេស៖ កូនស្រីរបស់ម្ចាស់ក្សត្រីចម្រៀងប៉ុប Madonna នាង Lourdes Leon បានបង្ហាញរបស់នាងដោយមោទនភាពនៅក្នុងកម្មវិធី Met Gala ឆ្នាំ ២០២១ កំពុងទទួលបានការចាប់ជាខ្លាំង នៃកាយវិការ ប្លែកៗរបស់នាង។

ជាក់ស្តែងតារាម៉ូដែលវ័យ ២៤ ឆ្នាំរូបនេះ បានបង្កធ្វើឲ្យអ្នកគ្រប់ៗគ្នា ជាពិសេសនោះអ្នកលេងបណ្តាញសង្គមជាច្រើន បានលើកមកនិយាយ ជាមួយនឹង រ៉ូបពណ៌ផ្កាឈូក ជាមួយនឹងភាពឆើតឆាយ ដែលក្រសែភ្នែកទាំងអស់ ទៅលើតារាស្រីរូបនេះ។

អ្វីដែលកាន់តែទាក់ទាញជាងនេះទៅទៀតគឺថា តារាស្រីរូបនេះបានឈរថតស្ទាយ៍បែបប្លែក ដូចជាការលាតអណ្តាតរបស់នាងយ៉ាងក្លាហានចំពោះកាមេរ៉ា អ្វីដែលនឹកស្មានមិនដល់ នាងក៏បានលើកដៃឡើង បង្ហាញរោមក្លៀកយ៉ាងមានមោទនាភាព ថែមទាំងឈរកាច់រាង យ៉ាងមានទំនុកចិត្ត មិនខ្វល់ពីអ្នកណាឡើយ៕
