2022/08/17 at 3:42 PM
Banner Top
មិនទាន់ចប់ទេ! ម៉េង កែវពេជ្ជតា បញ្ជាក់អំពីចំណុចធំៗដែល បាន មុន្នីល័ក្ខ ផ្គើនចំពោះអ្នកនាង

ភ្នំពេញ៖ នាពេលថ្មីៗនេះ តារាចម្រៀងជើងចាស់ ម៉េង កែវពេជ្ជតា និងតារាចម្រៀងវ័យក្មេង បាន មុន្នីល័ក្ខ កំពុងតែមានបញ្ហាជម្លោះនឹងគ្នា ដោយសារតែរឿងរ៉ាវមួយចំនួន ដែលទាក់ទងទៅនឹងបទចម្រៀងរបស់អ្នកនាង ម៉េង​ កែវពេជ្ជតាផងដែរ។

ម៉េង កែវពេជ្ជតា

ដោយឡែក ប្រមាណជាប៉ុន្មានម៉ោងមុននេះ អ្នកនាង ម៉េង កែវពេជ្ជតា បានធ្វើការបកស្រាយចំពោះជម្លោះមួយនេះ ដោយសំណេរមួយគួបផ្សំចំណុចធំៗ និងរួមទាំងរូបភាពការសន្ទនាតាម Messeger នៅក្នុងបណ្តាញសង្គមហ្វេសប៊ុករវាងអ្នកនាង និងកញ្ញា បាន មុនី្នល័ក្ខ ដោយខ្លឹមសារមានដូចខាងក្រោម៖

ជម្រាបសួរបងប្អូនទស្សនិកជន​ និងហ្វ៊ែនរបស់ពេជ្ជតាជាទីស្រលាញ់​ សាមគ្គីគឺឈ្នះ
ថ្ងៃនេះខ្ញុំសុំនិយាយពីកិច្ចការតស៊ូមតិដេីម្បី​ “​ អភិរក្ស​ រក្សាគុណតម្លៃម្ចាស់ស្នាដៃដេីម​ “​ ជាវគ្គបញ្ចប់
ពីរថ្ងៃហេីយដែលខ្ញុំបានធ្វេីការបង្ហោះអំពីការយកបទចម្រៀងរបស់គេទៅច្រៀងធ្វេីអាជីវកម្ម​ដោយមិនសុំអនុញ្ញាតិពីម្ចាស់ និងមិនដាក់ឈ្មោះម្ចាស់ដេីម​ ។ ក្នុងការបង្ហោះរបស់ខ្ញុំ​ គោលបំណងធំគឺចង់បញ្ឈប់សកម្មភាពខុសឆ្គងនេះមិនអោយមានតទៅទៀត​ក្នុងគោលដៅអភិរក្ស​ រក្សាគុណតម្លៃអោយម្ចាស់ស្នាដៃដេីម​ មានជាអាថ៌​អ្នក​និពន្ធបទភ្លេង​ ទំនុកច្រៀង​ និងអ្នកច្រៀង​ ។ មានមតិល្អៗច្រេីនណាស់ពីបងប្អូនទស្សនិកជនដែលគាំទ្រនូវចំណាត់​ការនេះ​ ។ តំបូង​ ខ្ញុំស្មានថាកំហុសឆ្គងខាងលេីមានតែពួកយេីងជាអ្នកសិល្បៈ និងហ្វ៊ែន​ៗខ្ញុំទេដែលដឹង ប៉ុន្តែ​ឆ្លងតាមការមេីលឃេីញខមិនដ៏ច្រេីនសន្ធឹកសន្ធាប់ពីអ្នកចូលរួមឃេីញថាសូម្បីតែបងប្អូនមហាជនក៏មិនពេញចិត្តនូវទង្វេីរខុសឆ្គងទាំងនេះ​ដែរ​ ។ ពួកគាត់សុទ្ធតែបញ្ចេញយោបល់ក្នុងន័យរួមតែមួយគឺ​ “​ ផឹកទឹកត្រូវនឹកប្រភព​ បានជ្រកម្លប់ត្រូវនឹកអ្នកដាំ​ “​ បងប្អូនមហាជនបានបង្ហាញចំណាប់អារម្មណ៍ស្ទេីតែដូចគ្នាទាំងអស់ទៀតថា​ ការយកបទគេទៅច្រៀងថតបង្ហោះធ្វេីអាជីវកម្មផ្ទាល់ខ្លួនដោយមិនដាក់ឈ្មោះជូនម្ចាស់ដេីម​ គឺជាទង្វេីរខ្វះសីលធម៌​បំផុត​ ។ វាគឺជាការបន្លំបំបាត់គុណតម្លៃម្ចាស់ស្នាដៃ​ ពិសេសម្ចាស់សំនៀងដេីម​ ដែលទង្វេីរនេះធ្វេីអោយបទចម្រៀងត្រូវវង្វេងម្ចាស់​ ធ្វេីអោយមានការភ័ណច្រលំមិនដឹងអ្នកណាជាម្ចាស់សំនៀងដេីមពិតប្រាកដ​ ។ ថ្វីត្បិតតែកន្លងមកមានអ្នកច្រៀង​ ខូវេី​ បទខ្ញុំជាច្រេីន​នាក់ ប៉ុន្តែក្នុងការតស៊ូមតិនេះ​ ខ្ញុំលេីកយកតែករណី​ បានមន្នល័ក្ខមួយមកទេ​ មូលហេតុ​ ៖​
ទី១​.​ នាងបានយកបទចម្រៀងខ្ញុំទៅច្រៀងថតបង្ហោះធ្វេីអាជីវកម្មតាមប្រព័ន្ធយូធូបច្រេីនជាងគេ
ទី២.​ នាងមិនបានដាក់ឈ្មោះខ្ញុំជាម្ចាស់សំនៀងដេីមនៅគ្រប់Video ចម្រៀងដែលនាងបង្ហោះមុនៗនោះទេ
ទី៣.​នាងមិនបានយក​Videoដែលគ្មានឈ្មោះខ្ញុំនោះមកកែ​ឡេីងវិញតាមការសន្យាលេីកទី១របស់នាងទេ​
ទី៤.​ បន្ទាប់ពីសុំទោសខ្ញុំ​លេីកទី១​ និងសន្យាថាឈប់ធ្វេីខុសទៀតហេីយ មិនបានប៉ុន្មាននាងផុសបទចម្រៀងក្នុងឆានែលយូធូបនាងមិនដាក់ឈ្មោះខ្ញុំដដែល​
ទី៥.​ ចុងក្រោយថ្មីៗនេះនាងបានយកបទល្បីរបស់ខ្ញុំ​ ជំនោរដេីមខែ​ មកច្រៀងផុសក្នុងយូធូបមិនដាក់ឈ្មោះខ្ញុំទៀត​ ដែលការបង្ហោះលេីកនេះនាងជាអ្នករៀបចំខ្លួនឯង
ឃេីញថានាង​សាងកំហុសឆ្គងច្រេីនលេីកច្រេីនគ្រាបេីទោះជាមានការណែនាំអំពីមហាជន​ទស្សនិកជនអោយនាងដាក់ឈ្មោះម្ចាស់សំនៀងដេីមផង​ក៏នាងមិនធ្វេី ។ នាងមានចេតនាមិនស្តាប់តាមសំណូមពរអំពីខ្ញុំដែលជាម្ចាស់សំនៀងនៃបទចម្រៀងដែលនាងយកទៅច្រៀងតាម​ទេ ។
ខុសលេីកទី១នាងសុំទោសមែន​ ប៉ុន្តែនាងនៅតែធ្វេីខុសដដែលៗជាច្រេីនដងទៀត ។ ចំណែកសន្យាទាំងប៉ុន្មានរបស់នាង​ នាងនៅមិនទាន់ធ្វេីទាំងអស់​ ។ បន្ទាប់ពីសុំទោសខ្ញុំជាលេីកទី២​ប៉ុន្មានថ្ងៃនេះ​ និងបានសន្យាថាឈប់ធ្វេីខុស​ រួចហេីយ​ ពេលខ្ញុំឆាតទៅវិញ​ នាងមិនមេីល​ មិនតប​ ។ សរុបមកវិញតាមរយៈកាយវិការជាក់ស្តែងនេះ​ យេីងពិចារណាបានថា​ មុន្នល័ក្ខមិនស្គាល់ចាស់ទុំ​រៀមច្បង​ ឬអ្នកដែលនាងធ្លាប់អាស្រ័យប្រយោជន៍ទេ​ ដូចជាទង្វេីររបស់នាងកន្លងមក​ដែលយក​បទចម្រៀងខ្ញុំទៅច្រៀងមិនសុំ​ និងមិនដាក់ឈ្មោះ​ដូច្នោះដែរ​ ។ នាងជាមនុស្សខ្វះមាយាទ​ ខ្វះទឹកចិត្ត​ រមិលគុណ​ អាត្មានិយម​ ហ៊ានសុីមិនហ៊ានសង​ គ្មានភាពទទួលខុសត្រូវ​ និងមិនគោរពក្រមសីលធម៌វិជ្ជាជីវៈ​ ។ នេះមិនមែនជាគំរូល្អឡេីយ​ ។ ទោះជាយ៉ាងណា​ ខ្ញុំមិនបានរង់ចាំការតបឆ្លេីយ​ពីនាងទៀតទេ ក៏មិនចង់បានការ​សុំទោសគ្មានតម្លៃរបស់នាងដែរ​ ។ ទោះនាងតបឬមិនតបក៏មិនមែនមានន័យថាអ្វីៗត្រូវគាំងដែរ​ទេ ព្រោះប្រធានបទ​ “​ អភិរក្ស​ រក្សាគុណតម្លៃម្ចាស់ស្នាដៃដេីម​ “​របស់ខ្ញុំ​ត្រូវបានមហាជនទទួលស្គាល់រួចទៅហេីយ​ ចាប់ដំណេីរការពីពេលនេះទៅហេីយ​ ! នេះទេីបជាអ្វីដែលខ្ញុំចង់បាន​ ! ចំណែកកិច្ចការសេសសល់ពាក់ព័ន្ធនាង​ ខ្ញុំប្រគល់ជូនអ្នកចាត់ការ​ ។ ខ្ញុំអស់ភារៈហេីយ ។ មេរៀនថ្ងៃនេះក៏ចាត់ទុកថាជាគំរូមួយសម្រាប់អ្នកផ្សេងៗទៀតស្វែងយល់ដេីម្បីយកអនុវត្ត​ ជៀសវាង​កំហុស​ ជៀសវាងការខាតបង់​ ។ សូមអរគុណបងប្អូនហ្វ៊ែនទាំងជិតទាំងឆ្ងាយដែលចូលរួមជាមួយអាយដូលយ៉ាងក្លៀវក្លាបងប្អូនហត់នឿយហេីយ​ ប៉ុន្តែយ៉ាងហោចណាស់ក៏យេីងបានជួយអភិរក្ស​ស្នាដៃរបស់រៀមច្បង​ ក៏ដូចជារបស់អ្នកគ្រប់គ្នារួមទាំងរបស់ខ្ញុំដែរ​ដោយរក្សាបាននូវឈ្មោះម្ចាស់ដេីមពិតប្រាកដ​ ហេីយទាំងអស់នេះគឺជាផលប្រយោជន៍រួម​របស់មនុស្សជាតិ និងក៏ជាជោគជ័យធំដែលមានចំណែកអ្នកទាំងអស់គ្នាចូលរួមដែរ​  សាមគ្គីគឺឈ្នះ​  ម៉េង កែវពេជ្ជតា

សូមចូលទស្សនារូបភាពខាងក្រោម៖

ការបង្ហោះដោយអ្នកនាង ម៉េង កែវពេជ្ជតា
ការបង្ហោះដោយអ្នកនាង ម៉េង កែវពេជ្ជតា
ការបង្ហោះដោយអ្នកនាង ម៉េង កែវពេជ្ជតា
បាន មុន្នីល័ក្ខ
Banner Content

Related Article

0 Comments

Leave a Reply