2022/08/11 at 12:48 PM
Banner Top
ស្អាតណាស់! កុមារី ម៉ានីកា​ ស្រស់ដូចគំនូរពេលគ្រងឈុតអប្សរារបស់ខ្មែរយើង

តារាកម្សាន្ត៖ ជឿជាក់ថា អ្នកនិយមលេងបណ្ដាញសង្គម ច្បាស់ជាបានស្គាល់ កុមារី ម៉ានីកា តាំងពីនាងនៅតូចនិយាយមិនសូវទាន់ច្បាស់មកម្ល៉េះ ហើយពេលនោះ នាងតូចក៏ទទួលបានការគាំទ្រច្រើននៅលើបណ្ដាញសង្គម ក៏ព្រោះតែ វីដេអូកំប្លែងៗរបស់នាង ពិសេសមួយរយៈចុងក្រោយនេះ ម៉ានីកា ក៏បានលេចមុខសម្ដែងក្នុងរឿងល្បីៗជាច្រើនផងដែរ។

ម៉ានីកា

ក្នុងនោះទៀតសោត បើនិយាយពីរូបសម្រស់របស់ក្មេងស្រីតូចល្អិតរូបនេះ យើងឃើញថា គ្រប់ពេលដែលនាងតុបតែងខ្លួន ក្នុងស្ទីលបែបម៉េចក៏ដោយ មិនថាតែបុរណ ឬសម័យនោះទេ ក៏នាងនៅតែមើលទៅស្រស់ស្អាតគួរឲ្យស្រលាញ់ខ្លាំងមែនទែន។

ម៉ានីកា

ជាក់ស្ដែង បើក្រឡេកមកមើលរូបភាពដែល ម៉ានីកា បានគ្រងឈុតនាងអប្សរា ខាងក្រោមនេះ ពិតជាធ្វើឲ្យហ្វេនៗមានការពោលពាក្យសរសើរជាហូរហែមិនដាច់ពីមាត់នោះឡើយ ព្រោះក្នុងរូបភាពអស់ទាំងនោះ ត្បិតតែនាងតូចនៅក្មេងខ្ចីពិតមែន ប៉ុន្តែក៏មើលទៅសមសួន ស្រស់ស្អាតខ្លាំង ប្រៀបបានដូចរូបគំនូរយ៉ាងដូច្នោះ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖ 

ម៉ានីកា
ម៉ានីកា
ម៉ានីកា
ម៉ានីកា
Banner Content

Related Article

0 Comments

Leave a Reply