តារាកម្សាន្ត: កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន និងជាពិសេសពុកម៉ែ បងប្អូន ដែលជាអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញវីដេអូចម្រៀង បទភ័យអ្វីម៉្លេះទេ ច្រៀងឡើងវិញដោយក្រុមជនជាតិអាមេរិចកាំងស្នេហាវប្បធម៌ខ្មែរ ដោយពួកគាត់ច្រៀងបានយ៉ាងពិរោះ អមដោយកាយវិការរស់រវើក សាកសមឥតខ្ចេះតែម្តង។
សូមរំលឹកផងដែលថា នេះមិនមែនជាលើកទី១ទេ ដែលក្រុមជនជាតិអាមេរិចកាំងស្នេហាវប្បធម៌ខ្មែរ បង្ហោះវីដេអូចម្រៀងតាមរយ:ផេក Tony Keo ដោយបង្ហាញពីវប្បធម៌ខ្មែរ ប៉ុន្តែជារឿយៗគេតែងតែឃើញក្រុមនេះរមែងលើកយកវប្បធម៌ និងចម្រៀងខ្មែរបុរាណមកបកស្រាយដោយច្រៀងបានយ៉ាងពិរោះ អមដោយការសម្តែងបានយ៉ាងសមសួន រហូតធ្វើឲ្យមហាជនខ្មែរនាំគ្នាពោលសរសើរព្រោងព្រាតពាសពេញបណ្តាញសង្គមតែម្តង៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពនិងវីដេអូខាងក្រោមនេះ÷



