យោងតាមការទស្សន៍ទាយរបស់គេហទំព័រហោរាសាស្ត្រចិនសែដែលល្បីឆុតបំផុតបានបញ្ជាក់ថាអ្នកកើតឆ្នាំ ជូត ខាល រោង មមី ច កុរ ជួបមហាសំណាង មានលុយ មាសប្រាក់ហូរចូលមកជាប់មិនដាច់បីថ្ងៃកែប្រែខ្សែជីវិតថ្មីដ៏ត្រចះត្រចង់នៅចន្លោះថ្ងៃ៧, ៨, ៩ ង៉ូវហេងល្អ ក្លាយជាអ្នកមានទ្រព្យសម្បត្តិមហាសាល ។

ឆ្នាំជូត រាសីឡើងខ្ពស់ត្រដែតមានតែភាពស្រស់ស្រាយនិងស្នាមញញឹមជានិច្ច ។ នៅកំឡុងពេលបីថ្ងៃនេះបើលោកអ្នកចង់ធ្វើអ្វីរមែងទទួលផលជាផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ ។ ពណ៌នាំសំណាង ក្រហម លេខលាភ១៨៩ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ចឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រៃគួរជាទីកក់ក្តៅ ។ ការធ្វើដំណើរទៅទីជិតឆ្ងាយជួបតែសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ ។ ចំពោះសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែស្នាមញញឹមរកគ្នាប្រពៃណាស់ ។
នាំខាល លេខនៃលាភសំណាងលេខ១៦៧ ពណ៌នាំសំណាងលឿងនៅរង្វង់បីថ្ងៃនេះជាពេលវេលាមាសមានលាភមានជ័យមានលុយចូលហូរហៀរ ។ រាល់ការងាររកទទួលទានបានផលចូលមកគ្រប់ទិសទី រីឯអ្នករកស៊ីជួញដូរវិញកាក់កបកាន់តែខ្លាំងបើមានការបើកមុខរបរថ្មីផងគឺពិតជាល្អបំផុតសម្រាប់ឱកាសពិសេសនេះ ។

ឆ្នាំរោង រាសីឡើងខ្ពស់ត្រដែតទទួលជោគជ័យលើការងារដ៏ត្រចះត្រចង់ ។ នៅរង្វង់បីថ្ងៃនេះដួងរាសីរបស់លោកអ្នកគាប់ប្រសើរខ្លាំងណាស់លោកអ្នកអាចសម្រុកការងារឱ្យពេញដៃពេញជើងព្រោះថាផលល្អនៅចាំហុចឱ្យជានិច្ចហើយបើចង់ចរចាពីរឿងអ្វីមួយក៏តែងឆាប់ត្រូវរ៉ូវគ្នា ។ អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រសើរណាស់ឯផលកម្រៃទៀតសោតក៏ចូលមកហូរហៀរ។ ចំណែកសម្ព័ន្ធភាពស្នេហាប្រសព្វតែសិរីមង្គលជានិច្ច ។
ឆ្នាំមមី លាភធំចាំងចូលក្នុងជីវិតមានហុងស៊ុយល្អ ង៉ូវហេងឡើងខ្ពស់ សម្បូរលុយចាយ និងមានលាភធំដទៃទៀតចូលមកក្នុងពេលដំណាលគ្នានេះ ។ តាមជើងលេខបានអះអាងថា អ្នកកើតឆ្នាំនេះមានលាភមានជ័យលុយធំចូលមកហៀរដៃ នៅក្នុងកំឡុងបីថ្ងៃនេះលោកអ្នកប្រាថ្នាអ្វីក៏បានសម្រេចក្តីបំណង ពណ៌នាំសំណាង ទឹកក្រូច ស លេខលាភ ៣៥៨ មានលាភមានជ័យ លុយចូល ហេងហេង ។

ឆ្នាំច មុខរបរ ឬការងារទាំងឡាយរីកសាយលូតលាស់លឿនទៅមុខ ។ នៅរង្វង់បីថ្ងៃនេះលោកអ្នកមានលាភមានលុយហូរចូលលើសពេលណាៗទាំងអស់ ។ តាមទំនាយកំពូលហោរាចិនបានបញ្ជាក់ថា បើអ្នកធ្វើបុណ្យ បំពេញទាន សន្សំតែសេចក្តីល្អ នោះនឹងមានលាភធំប្រជុំលុយចូលកាន់តែខ្លាំង រាសីឡើងខ្ពស់ត្រដែតបើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វីតែងផ្តល់ផលល្អនិងទទួលបានផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ ។ ពណ៌នៃលាភសំណាងពណ៌ខៀវ, មាស លេខហេង៦១៨ មានលាភមានជ័យសិរីមង្គលមហាប្រសើរ ។
ឆ្នាំកុរ បីថ្ងៃនេះលោកអ្នកមានលាភមានលុយហូរចូលដូចភ្លៀងធ្លាក់ពីលើមេឃ ។ តាមទំនាយកំពូលហោរាចិនបានបង្ហាញថាលោកអ្នកមានលាភធំលុយធំហូរចូលកាន់តែខ្លាំងរាសីឡើងខ្ពស់ត្រដែត បើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វីតែងផ្តល់ផលល្អនិងទទួលបានផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ ។ រាល់ការងាររកទទួលទានមានលាភមានលុយចូលច្រើននិងមានអ្នកនាំប្រាក់មកឱ្យដល់ផ្ទះ។ ពណ៌នៃលាភសំណាងពណ៌ក្រហម លេខនាំលាភ១៩១ លាភធំ សំណាងល្អហូរចូលជាប់ជានិច្ច ៕
