2022/08/17 at 3:24 PM
Banner Top
អាណិតណាស់! កូវីដយូរពេក តារាសម្ដែងជើងចាស់ អ្នកស្រី ប៊ុនសុន ធ្លាក់ខ្លួនទូលនំលក់ ចិញ្ចើមផ្លូវ ដើម្បីចិញ្ចឹមជីវិត

កម្សាន្ត៖ ដោយសារតែជំងឺកូវីដកាន់តែពន្យាពេលទៅពន្យាពេលទៅ ការងារ និងមុខរបបចញ្ចឹមជីវិតមួយចំនួនត្រូវបានបិត ឫខ្លះទៀតដល់ថ្នាក់បិតទ្វារតែម្ដង ដោយពុំអាចទ្រាំទ្រការចំណាយទៀតលែងបាន ព្រោះគ្មានចំណូល។

អ្នកស្រី ប៊ុនសុន ជាតារាសម្ដែងជើងចាស់ ហើយជារឿយៗលោកអ្នកតែងតែឃើញវត្តមានរបស់គាត់ នៅក្នុងបទចំរៀងខារ៉ាអូខេ និងរឿងភាគល្បីៗជាហូរហែ ដោយភាគច្រើនអ្នកស្រីដើរតួជាម្ដាយ ឫជាចាស់ទុំរបស់តួអង្គណាមួយនៅក្នុងសាច់រឿងនោះ។ដោយសារតែជំងឺកូវីដ១៩វាយឡុកទើបធ្វើឲ្យ វិស័យសិល្បៈមានការស្ងត់ស្ងាត់ ការថតនានាត្រូវបានផ្អាក ហើយអ្នកស្រីក៏លែងមានផលិតករហៅថតទៀត ដូចច្នេះហើយទើបធ្វើឲ្យអ្នកស្រីបាត់បង់ចំណូលទាំងស្រុងពីការងារសិល្បៈនានា រួចក៏បង្ខំចិត្តងាកមកទូលនំលក់ តាមផ្លូវដើម្បីចិញ្ចឹមជីវិត ទាំងដែលខ្លួនមានជំងឺប្រចាំកាយ។

តាមការបញ្ចាក់ពីតារាសម្ដែង លោក សាយ សៀរ៉ា បានសរសេរផុសលើបណ្ដាញសង្គមថា អ្នកស្រី ប៊ុនសុន ​រាល់ថ្ងៃនេះ​គាត់​មាន​ជំងឺ​ឈឺ​ឈឺ​ក្រពះ​ ពោះវៀន​ត្រូវ​ទិញ​ថ្នាំ​ហូប​រាល់​ខែ​ គាត់​លក់​នំ​នៅ​ខាងត្បូង​វត្ត​សន្សំ​កុសល​ ដូចច្នេះសូមបងប្អូនជួយទិញគាត់ផង ទុកថាជួយគាត់ឲ្យមានប្រាក់ខ្លះដើម្បីរស់៕

អត្ថបទ៖ រចនា

Banner Content

Related Article

0 Comments

Leave a Reply