កម្សាន្ត៖ បើនិយាយពីតារាសម្ដែងគឺមានច្រើន តែបើនិយាយពីកំពូលតារាដែលសម្ដែងសមឥតខ្ចោះ ហើយល្បីតច្រើនជំនាន់នោះគឺមិនសូវមានច្រើននោះទេ។
នៅថ្ងៃនេះយើងនឹងលើកយកកំពូលតារាសម្ដែងឆ្នាស់ឆ្នើម ដែលសម្ដែងសមជាងគេក្នុងភាពយន្ត ចំនួនបីដួងមកជម្រាបជូនលោកអ្នក ហើយពួកគាត់ទាំងនោះសុទ្ធសឹងជាតារាសម្ដែងដែលមានទេពកោសល្យ និងល្បីល្បាញខ្លាំង។តួយ៉ាង ដូចជា៖
១.លោកស្រី សាក់ស៊ីស្បោង

លោកស្រី ត្រូវបានមហាជនដាក់ងារឲ្យថាជាតារាស្រីឆ្នាស់ឆ្នើមបំផុតសម្រាប់ការសម្ដែងភាពយន្តក្នុងកំឡុង ទសវត្សឆ្នាំ៦០ និង៧០ ដែលមានអ្នកគាំទ្រភ្លុកទឹកភ្លុកដី។
២.អ្នកស្រីសួស សុគន្ធថាវរី

តារាសម្ដែងស្រី អ្នកស្រីសួស សុគន្ធថាវរី ជាតារាស្រីសម្ដែងជាតួឆ្នាស់ឆ្នើមប៉ិនប្រសព្វបំផុតក្នុងកំឡុង ទសវត្សឆ្នាំ៨០ និង៩០ ហើយគ្រប់ភាពយន្តដែលអ្នកស្រីសម្ដែង សុទ្ធសឹងតែទទួលបានការគាំទ្រពីមហាជន។
៣.អ្នកស្រី ស្វែង សុជាតា

តារាស្រីម្នាក់នេះវិញ សម្ដែងមួយរឿងណាក៏មិនអន់ដែល ពោលគឺឆ្នាស់ឆ្នើមដល់កំពូលតែម្ដង ហើយអ្នកស្រីចាប់ផ្ដើមមានស្គាល់ច្រើនក្នុងកំឡុងទសវត្សឆ្នាំ៩០ ហើយមកទល់នឹងសព្វថ្ងៃ អ្នកនាងនៅតែទទួលបានប្រជាប្រិយភាពមិនធម្មតាដដែល៕
អត្ថបទ៖ រចនា